សម្តេច ហ៊ុន សែន ប្រាប់​ពីមូលហេតុ​ចម្បង​ដែល​នាំដល់ការផ្អាកកិច្ចប្រជុំអាស៊ាន-អាមេរិក

  • 2020-03-02 01:51:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហាញ​ការជឿជាក់ថា មូលហេតុ​ដែល​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ពន្យារពេល​កិច្ចប្រជុំកំពូល​អាស៊ាន-អាមេរិក ដែល​គ្រោងធ្វើឡើង​ក្នុងខែមីនានេះ គឺដោយសារតែបញ្ហាវីរុសកូរ៉ូណាថ្មី COVID-19។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងពិធីប្រគល់​សញ្ញាបត្រ​ដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅវិទ្យាស្ថាន​ជាតិអប់រំ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ​២០២០។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេច​ថ្លែងយ៉ាងដូច្នេះថា៖ «**ខ្ញុំនៅតែយល់ថា មូលហេតុទីមួយ​ស្តីអំពីការប្រយុទ្ធនឹង​ COVID-19 គឺ​ជាមូលហេតុ​ចម្បងដែល​នាំឆ្ពោះ​ទៅរកការផ្អាកនេះសិន (​កិច្ចប្រជុំអាស៊ាន-អាមេរិក) ព្រោះជួបគ្នានៅពេលក្រោយ​ក៏វាមិនទាន់យឺតពេលដែរ ប្រសិន​បើត្រូវការ​ចង់ជួប ព្រោះ​អាមេរិក​ក៏ឱ្យតម្លៃខ្ពស់​ទៅលើសារៈសំខាន់ទំនាក់ទំនង​រវាង​អាមេរិក និង​អាស៊ាន​ដែរ**»។

សូមជម្រាប​ថា យោងតាម​លិខិត​របស់​លោក ជុំសន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំ​សហរដ្ឋអាមេរិក បាន​ឱ្យដឹងថា លោក​ ដូណាល់ ត្រាំ បាន​សម្រេច​លើកពេល​នៃកិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក ដើម្បី​ផ្តោតការយកចិត្ត​ទុកដាក់​ទៅលើ​ការប្រយុទ្ធប្រឆាំងនឹង​ការរីករាលដាល​របស់វីរុសកូរ៉ូណាថ្មី៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;