ស្ងាត់ៗ! អ្នក​វិទ្យាសាស្រ្ត​អ៊ីស្រាអែល រកឃើញ​វ៉ាក់សំាង​បង្ការ​កូរ៉ូណា

  • 2020-03-03 07:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​វិទ្យាសាស្រ្ត​នៅវិទ្យាស្ថាន​ស្រាវជ្រាវ MIGAL ក្នុង​ប្រទេស​អ៊ីស្រាអែល បាន​រកឃើញ​វ៉ាក់សាំង​បង្ការ COVID-19 ហើយ​រំពឹងថា នឹង​ផលិត​វ៉ាក់សាំងនេះ ក្នុងរយៈពេលពី ៨ ទៅ ១០សប្តាហ៍ក្រោយ។

ការ​រកឃើញវ៉ាក់សាំងនេះ គឺ​ផ្អែកលើ​វ៉ាក់សាំងបង្ការផ្តាសាយបក្សី ហៅកាត់ថា (IBV) ដែល​អ្នកវិទ្យាសាស្រ្តខាងលើផលិតបាន។ ពួកគេ​បាន​ផលិតវ៉ាក់សាំង IBV បន្ទាប់ពីធ្វើការស្រាវជ្រាវ​រយៈពេល ៤ឆ្នាំ ដែល​ផ្តល់មូលនិធិ​ដោយ​ក្រសួង​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា​អ៊ីស្រាអែល។

អ្នកវិទ្យាសាស្រ្ត​រកឃើញថា វីរុសផ្តាសាយបក្សី មាន​ហ្សែនខ្ពស់​ស្រដៀងទៅនឹង COVID-19 ដែរ ហើយ​មានរបៀបចម្លងជំងឺដូចគ្នា។

លោក David Zigdon នាយកវិទ្យាស្ថាន MIGAL និយាយថា៖ «ក្នុងពេល​មានតម្រូវការបន្ទាន់នូវវ៉ាក់សាំងបង្ការកូរ៉ូណាសម្រាប់មនុស្ស យើង​កំពុងធ្វើអ្វីៗ​គ្រប់យ៉ាងដែល​យើងអាច​អាច​បង្កើនសន្ទុះក្នុងការផលិត។ គោលដៅរបស់យើង​គឺផលិតវ៉ាក់សាំង​ឱ្យបាន ក្នុង​អំឡុងពេលពី ៨ ទៅ ១០សប្តាហ៍ក្រោយ»។

គិតមកត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ​២០២០ មានករណីឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 ចំនួន ៩០៩៣៣នាក់ហើយនៅទូទាំងពិភពលោក ក្នុងនោះ​អ្នកស្លាប់កើនដល់ ៣១១៩នាក់៕

ប្រភព៖ pharmaceutical-technology

ប្រែសម្រួល៖ សំភី

អត្ថបទថ្មី
;