Norwich សប្បាយអរទម្លាក់ Spurs ចេញពី FA Cup ឡើងទៅវគ្គ ៨ ក្រុមលើកដំបូង

  • 2020-03-05 01:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅជុំទី ៥ ឬវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ English FA Cup ក្រុមមាន់ខ្នាយមាស Spurs បានធ្លាក់ចេញពីកម្មវិធីទៅហើយនៅវគ្គបេ៉ណាល់ទី ដែល Norwich City អាចយកឈ្នះ ២-៣ (ចប់ ៩០ នាទីស្មើ ១-១)។ នេះជាលើកដំបូងហើយគិតតាំងពីរដូវកាល ១៩៩១-១៩៩២ ដែលក្រុមរហស្សនាមបក្សី ឡើងដល់វគ្គនេះ។

ចំណែកឯក្រុម Leicester City ឈ្នះ Birmingham City ១-០ បានឡើងទៅវគ្គបន្តដូចគ្នា។

រូបថត៖ NorwichCityFC

ដូចនេះ គូដែលនឹងត្រូវប៉ះគ្នាវគ្គ ៨ ក្រុមចុងក្រោយមានដូចជា៖

  • Sheffield United ជួប Arsenal
  • Newcastle United ជួប Manchester City
  • Norwich City ជួប Derby County ឬ Manchester United
  • Leicester City ជួប Chelsea ។
គូទាំង ៨ ដែលនឹងត្រូវប៉ះគ្នា

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;