អ៊ីតាលី ប្រកាស​ផ្លូវ​ការ​ទាល់​តែ​ផុត​ខែ​មិនា ទើប​ឲ្យ​អ្នកគាំទ្របាល់ទាត់ធ្វើរឿងនេះ

  • 2020-03-05 02:34:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាលអ៊ីតាលី បានប្រជុំសម្រេចដោះស្រាយរឿងរ៉ាវផ្ទុះវីរុសកូរ៉ូណា ឬ COVID-19 ដែលកំពុងជះឥទ្ធិពលខ្លាំងដល់ការប្រកួតកីឡាករផ្សេងៗ ក៏ដូចជា កម្មវិធីប្រកួតបាល់ទាត់លីគផងដែរ។

រូបថត៖ Ciro Fusco/EPA
សម្រាប់លីគកំពូលអ៊ីតាលី ត្រូវបានអនុញ្ញាតិឲ្យបន្តប្រកួតដោយបិទទ្វារ រហូតដល់ថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២០ និងអាចបន្តទៅមុខទៀត បើសិនណាវីរុសនោះនៅតែបន្តកើនឡើង។ ដូចនេះ ដល់ខែមេសា ឯណោះទើបអ្នកទស្សនា ឬអ្នកគាំទ្រ អាចត្រឡប់ចូលមកកីឡដ្ឋានផ្ទាល់បាន។

គិតមកទល់ពេលនេះ នៅប្រទេសអ៊ីតាលី គេធ្វើតេស្តរកឃើញមានអ្នកឆ្លងវីរុសសរុប ៣០៨៩ នាក់ មានអ្នកស្លាប់ ១០៧ នាក់និងអ្នកឆ្លងថ្មីៗកើនចំនួន ៥៨៧ នាក់ថែមទៀត។

ចំណែកឯគូធំដែលនឹងត្រូវលេងពាន Coppa Italia វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្ររវាង Juventus ប៉ះ Milan និង Napoli ប៉ះ Inter ត្រូវបានប្រកាសផ្លូវការថាបានផ្អាកជាបណ្ដោះអាសន្នសិន៕

ប្រភព៖ Bleacherreport | Football Italia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;