សម្តេចតេជោ៖ នាវាដឹកវត្ថុធាតុដើមពីចិន ៥គ្រឿង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុហើយ
- 2020-03-10 02:52:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចតេជោ៖ នាវាដឹកវត្ថុធាតុដើមពីចិន ៥គ្រឿង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុហើយ
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ ក្នុងពេលអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ប្រាប់ថា នាវាដឹកជញ្ជូនចំនួន៧គ្រឿងដែលដឹកវត្ថុធាតុដើមពីប្រទេសចិន សម្រាប់ផ្គត់ផ្គង់រោងចក្រនៅកម្ពុជា កំពុងដឹកចូលមកផែកម្ពុជាជាបន្តបន្ទាប់។ ក្នុងនោះគឺមាន ៥គ្រឿងបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុហើយ និង ២គ្រឿងទៀតចតនៅកំពង់ផែវៀតណាមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅទីតាំងក្រុងបាវិត ខេត្តស្វាយរៀង។
សម្តេចតេជោ បានសុំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេស ខាងកំពង់ផែ និងគយ ត្រូវធ្វើយ៉ាងណាសម្រួលដល់ការដឹកជញ្ជូននេះ ឱ្យដល់រោងចក្របានឆាប់រហ័សបំផុត។
«សូមអរគុណមិត្តចិនរួមទាំងអ្នកវិនិយោគគិន និងក្រុមហ៊ុនចិនទាំងអស់ ដែលបានខិតខំចូលរួមជំរុញការដឹកនាំវត្ថុធាតុដើមមកផ្គត់ផ្គង់តម្រូវការរោងចក្រនានានៅក្នុងប្រទេសកម្ពុជា ឱ្យបានទាន់ពេលវេលា»៕
អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន