UEFA៖ ប្រកួតសំខាន់ ២ នឹងមិនបើកឲ្យអ្នកគាំទ្រចូលកីឡដ្ឋានឡើយ

  • 2020-03-10 03:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វីរុសកូរ៉ូណា ឬ COVID-19 វាយលុកខ្លាំងពេក ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប បានចេញសេចក្តីប្រកាសភ្លាមៗថា ការប្រកួតក្របខណ្ឌ Champions League និង Europa League ចំនួន ២ ប្រកួតនឹងត្រូវបិទទ្វារ មិនបើកឲ្យអ្នកគាំទ្រចូលកីឡដ្ឋានឡើយ ដើម្បីជៀសវាងការឆ្លងវីរុសខាងលើ។

រូបថត៖ UEFA
ក្នងនោះគឺការប្រកួត Champions League នៅវគ្គ ១៦ ក្រុមចុងក្រោយជើងទី ២ រវាង Paris Saint-Germain ទល់នឹង Borussia Dortmund នៅថ្ងៃទី ១១ ខែមីនា ២០២០ ធ្វើឡើងនៅកីឡដ្ឋាន Le Parc des Princes ប្រទេសបារាំង នឹងត្រូវអនុវត្តាមវិធានការខាងលើ។ សម្រាប់ជើងទី​១ Paris ១- ២ Dortmund ។

ចំណែកការប្រកួតក្របខណ្ឌ Europa League នៅវគ្គ ១៦ ក្រុមចុងក្រោយជើងទី ១ រវាង Olympiacos (ក្រុមមកពីក្រិក) ទល់នឹង Wolve (ក្រុមមកពីអង់គ្លេស) នៅថ្ងៃទី ១២ ខែមីនា ២០២០ ធ្វើឡើងនៅកីឡដ្ឋាន Molineux Stadium ប្រទេសអង់គ្លេស ក៏នឹងត្រូវអនុវត្តតាមវិធានការខាងលើ ដូចគ្នា។

យ៉ាងណា ក្រុមដែលនឹងប្រកួតដទៃទៀត ក្រៅពីសេចក្តីប្រកាសនេះ អាចនឹងបើកឲ្យអ្នកគាំទ្រចូលកីឡដ្ឋានបានដូចធម្មតា។

បន្ថែមពីលើនេះ ពានរង្វាន់ UEFA Youth League រវាងក្រុម Inter Milan ទល់នឹងក្រុមបារាំង Rennais FC ត្រូវផ្អាកគ្មានការប្រកួតឡើយ៕

ប្រភព៖ RT | UEFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;