Man City ប៉ះ Arsenal ត្រូវផ្អាកព្រោះគេតេស្តរកឃើញកីឡាករផ្ទុកវីរុស
- 2020-03-11 03:48:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man City ប៉ះ Arsenal ត្រូវផ្អាកព្រោះគេតេស្តរកឃើញកីឡាករផ្ទុកវីរុស
ចន្លោះមិនឃើញ
ការប្រកួតដែលនឹងត្រូវធ្វើនៅក្នុងកីឡដ្ឋាន Etihad Stadium របស់ក្រុមរហ្សសនាម ទូកក្តោងខៀវ នៅថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២០ ដែលជាគូចុងក្រោយគេនៅសប្ដាហ៍ទី ២៩ រវាង Manchester City ប្រកួតទល់នឹង Arsenal ត្រូវបាន Premier League ផ្អាកជាផ្លូវការ។
បន្ទាប់ពីទទួលបានភ្លើងក្រហម(សញ្ញាអាសន្ន) ពីក្រុមគ្រូពេទ្យជំនាញរបស់ក្លឹប នៅមុនការប្រកួតខាងលើ គេតេស្តរកឃើញមានអ្នកផ្ទុកវីរុសកូរ៉ូណា ឬ COVID-19 នៅលើខ្លួនកីឡាករ Arsenal ម្នាក់ ទើបបណ្ដាលឲ្យផ្អាកតែម្តង។
សម្រាប់ការប្រកួតដែលនឹងត្រូវលើកទៅពេលណានោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕