ធ្លាប់​តែជា​ប្រទេស​ចែកចាយ​ទៅគេ ឥឡូវចិន កំពុង​ទទួលរងការឆ្លងកូរ៉ូណា ពីក្រៅប្រទេស​វិញម្តង

  • 2020-03-11 06:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេសចិន ដែល​ជាកន្លែងផ្ទុះ​នូវវីរុសកូរ៉ូណាថ្មី COVID-19 បច្ចុប្បន្ន​ប្រទេសនេះ កំពុង​ជួបករណីឆ្លងមេរោគ​ពីបរទេសវិញម្តង។

កាលពីថ្ងៃទី១០មីនា​ម្សិលមិញ ចិន​បាន​រកឃើញ​ករណីឆ្លង COVID-19 ចំនួន​២៤នាក់​ ក្នុងនោះមាន ១០នាក់ជាអ្នកមកពីបរទេស ដែល​ធ្វើឱ្យចិនជួបករណីឆ្លងវីរុសកូរ៉ូណាមកពីក្រៅប្រទេស​ដល់ចំនួន ៧៩នាក់​ហើយ។

អាជ្ញាធរ​ក្រុងប៉េកាំង បាន​រាយការណ៍​ថា មាន​ករណី COVID-19 ថ្មីចំនួន៦ ដែលត្រូវបានរកឃើញក្នុងក្រុងនេះ។ អ្នកជំងឺទាំង៦នាក់ មានជាប់ពាក់ព័ន្ធនឹង​អ្នកមកពីប្រទេសអ៊ីតាលី និង​អាមេរិក។

គិតមកត្រឹមថ្ងៃទី១១​ខែមីនានេះ ចិនមានករណីឆ្លង COVID-19 ចំនួន ៨០៧៨៣នាក់ ក្នុងនោះស្លាប់ ៣១៥៨នាក់ និងជាសះស្បើយប្រមាណ ៦១៤៩៩នាក់៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;