អបអរសាទរ! កម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត

  • 2020-03-12 02:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងទេសចរណ៍ បានប្រកាសថា សមាគម​អ្នក​សរសេរ​អំពី​ការ​ធ្វើ​ដំណើរ​ក្នុង​តំបន់ប៉ាស៊ីហ្វិក Pacific Area Travel Writers Association (PATWA) បាន​ផ្ដល់​រង្វាន់​ដល់​ប្រទេស​កម្ពុជា ដែលបានក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត Best Destination - Heritage (International)។ ការប្រកាសនេះ​ធ្វើ​ឡើង​ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

ក្រសួងទេសចរណ៍បានបន្តឱ្យដឹងថា នេះជាមោទនភាពមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា ដែល​ត្រូវ​បាន​សមាគមអន្តរជាតិលើកតម្កើង ព្រម​ទាំង​កាន់​តែ​ត្រូវ​បាន​ពង្រីក​ការ​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភព​លោក​យ៉ាងទូលំទូលាយ។ គួរបញ្ជាក់ថា សមាគម PATWA ជាសមាជិកសម្ព័ន្ធរបស់អង្គការទេសចរណ៍ពិភពលោក United Nations World Tourism Organization (UNWTO)៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;