សម្តេច ហ៊ុន សែន ឆ្លើយតបរឿងទូរទស្សន៍បរទេសមួយ​ដែលផ្សាយថាសម្តេចឆ្លងកូរ៉ូណា

  • 2020-03-13 01:42:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២០ សម្តេច ហ៊ុន សែន បាន​ច្រានចោល​នូវការផ្សាយរបស់​ទូរទស្សន៍​បរទេសមួយ​ដែលសម្តេចមិនបញ្ចេញឈ្មោះ ថា​សម្តេចបានឆ្លងកូរ៉ូណា។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច​បង្ហោះនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖

មានទូរទស្សន៏បរទេសមួយបានផ្សាយថាខ្ញុំបានឬប្រហែលឆ្លងកូវីត១៩ទៅហើយ។ ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភានិង ថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបងដែលខ្ញុំត្រូវនៅទីនោះរហូតព្រឹកថ្ងៃអាទិត្យទី១៥មិនា២០២០។

កូវីត១៩វាកាចសាហាវណាស់ទៅហើយតែពត៌មានក្លែងក្លាយវាកាចសាហាវជាង ជម្ងឺនេះទៅទៀតដែលយើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំងជាមួយជម្ងឺដ៍គ្រោះថ្នាក់នេះ។

សូមបងប្អូនជនរួមជាតិចូលរួមទប់ស្កាត់ ការរីករាលដាលនូវជម្ងឺឆ្លងនេះតាមរយៈវិធានការអានាម័យដោយចាប់ផ្តើមពីមនុស្សម្នាក់ៗគ្រួសារនីមួយៗភូមិនីមួយៗដើម្បីធានាថានៅកម្ពុជាយើងគ្មានជម្ងឺឆ្លងបន្ថែមទៀតលើចំនួនដែលបានឆ្លង រួចមកហើយចំនួន៥នាក់ក្នុងនោះជនជាតិខ្មែរ១នាក់ អង់គ្លេស៣នាក់និង(ចិន១នាក់ដែលបានព្យាបាលជាសះស្បើយរួចហើយ)៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;