តារាថៃ​ម្នាក់​ធ្លាប់​​​​ស្លៀក​រ៉ូប​បញ្ច្រាស​ឡើង​សម្ដែង​ដោយ​មិន​ដឹង​ខ្លួន​ទាល់​តែ​សោះ!

  • 2020-03-19 06:36:23
  • ចំនួនមតិ 13 | ចំនួនចែករំលែក 135

ចន្លោះមិនឃើញ


តារា​រឿង​ក្ដៅ​សាច់​របស់​ថៃ​ម្នាក់​ឈ្មោះ Cherry Samkhok ធ្លាប់​ទទួល​រង​ការ​រិះ​គន់​យ៉ាង​សម្បើម​ពី​សំណាក់​ទស្សនិកជន​ ដោយសារ​តែ​ភាព​សិចស៊ី​ជ្រុល​ហួសហេតុ​ពេក​នៅ​ពេល​ឡើង​សម្ដែង​នៅ​លើ​ឆាក។ យ៉ាង​ណា​មិញ តារា​ស្រី​រូប​នេះ បាន​អះអាង​ថា ការ​ដែល​សិចស៊ី​យ៉ាង​​នេះ​ជា​រឿង​ចៃដន្យ​ ព្រោះ​​នាង​ច្រឡំ​​ស្លៀក​រ៉ូប​បញ្ច្រាស​ខុស​ពី​ម៉ូដ​ដែល​គេ​ច្នៃ​ ពោល​គឺ​យក​ខាង​ក្រោយ​មក​ស្លៀក​នៅ​ខាង​មុខ​ទើប​បង្ក​ជា​ភាព​សិចស៊ី​​ដោយ​មិន​ដឹង​ខ្លួន។ រឿង​រ៉ាវ​នេះ​បាន​កើត​ឡើង​កាល​ពី​​​​​​​​​​​​អំឡុង​​​ឆ្នាំ​​២០១៧​កន្លង​ទៅ។

ក្រោយ​​មាន​ការ​ចុះ​ផ្សាយ​ជា​ច្រើន​ហូរហែ​តាម​បណ្ដាញ​សារព័ត៌មាន នាង Cherry ក៏​បាន​បង្ហោះ​សារ​នៅ​លើ Instagram ពោល​ពាក្យ​ថា៖ "ឆ្កួត​មែន​ខ្ញុំ! ឈុត​ដែល​ខ្ញុំ​ស្លៀក​នៅ​យប់​នោះ​គឺ​ស្លៀក​បញ្ច្រាស​សោះ។ ខ្ញុំ​ទើប​តែ​ដឹង​ក្រោយ​មាន​ការ​បញ្ចេញ​មតិ​ជា​ច្រើន​អំពី​សម្លៀក​បំពាក់ និង​ការ​សម្ដែង​របស់​ខ្ញុំ"។ បន្ថែម​ពី​នេះ Cherry ក៏​បញ្ជាក់​ប្រាប់​ដែរ​ថា ការ​សម្ដែង​របស់​នាង​មិន​មែន​សម្រាប់​កូន​ក្មេង​នោះ​ទេ ដោយ​តម្រូវ​ឲ្យ​អ្នក​មើល​មាន​អាយុ ២០​ឆ្នាំ​ឡើង ហើយ​វា​គ្រាន់​តែ​ជា​ការ​សម្ដែង​​បែប​សិចស៊ី​ប៉ុណ្ណោះ មិន​មែន​​ប្រម៉ូត​លក់​អ្វី​ផ្សេង​នោះ​ទេ៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ ឈាង.

;