នឹកស្មានមិនដល់! ក្រោយ​ល្បី​ខ្លាំង "កូន​សេដ្ឋី​រូប​អាក្រក់" ក៏​បែរ​ជា​ជួប​រឿង​ទាំង​នេះ

  • 2020-03-20 00:22:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ច្រើន​ជាង ៣​ឆ្នាំ​មក​ហើយ​ដែល​ទស្សនិកជន​នៅ​លើ​បណ្ដាញ​សង្គម​ ​បាន​បាត់​មុខ​លោក Chen Shan ដែល​មាន​រហស្សនាម​ថា "កូន​សេដ្ឋី​រូប​អាក្រក់" ដែល​ធ្លាប់​ល្បី​ល្បាញ​​​​​​​​​​​​តាម​រយៈ​ការ​សម្ដែង​នៅ​​ក្នុង​វីដេអូ​​បែប​កំប្លែងៗ។ តាម​រយៈ​ព័ត៌មាន​ចុង​ក្រោយ​បំផុត លោក Chen Shan កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក​​ធ្លាក់​ខ្លួន​ក្រ ហើយ​គ្មាន​ការងារ​ធ្វើ​ច្បាស់លាស់​នោះ​ទេ។ កាន់​តែ​យ៉ាប់យ៉ឺន​​ទៅ​ទៀត សូម្បី​​គូស្នេហ៍​ជា​ស្រី​ស្អាត​ដែល​ធ្លាប់​កៀកកើយ​​ជិត​ស្និទ្ធ​ក៏​ដើរ​ចេញ​ពី​ជីវិត​លោក​ផង​ដែរ។

កាល​ពី​មុន លោក Chen Shan គឺ​ជា​បុគ្គល​ល្បីល្បាញ​ខ្លាំង​នៅ​ក្នុង​ពិភព​អនឡាញ មិន​ថា​តែ​នៅ​ក្នុង​ប្រទេស​ចិន​នោះ​ទេ គឺ​ល្បី​​ដល់​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ ​ដោយ​ក្នុង​នោះ​មាន​​ទាំង​កម្ពុជា​ផង​ដែរ។ រាល់​ពេល​ដែល​ធ្វើ​ការ Live វីដេអូ​ម្ដងៗ បុរស​ដែល​មាន​រូបរាង​ចម្លែក​នេះ​អាច​ទាក់ទាញ​​អ្នក​ទស្សនា​បាន​រាប់​លាន​នាក់​ឯណោះ ព្រម​​ទាំង​ការ​បរិច្ចាគ​លុយ​ជា​ច្រើន​ហូរហែ ដែល​​ជំរុញ​ឲ្យ​កម្រិត​ជីវភាព​លោក​មាន​សភាព​​ល្អ​ប្រសើរ​ខ្លាំង។

បើ​តាម​ពាក្យ​ចចាមអារ៉ាម​កន្លង​មក លោក Chen Shan កើត​នៅ​ក្នុង​ត្រកូល​គ្រួសារ​អ្នក​មាន​ស្ដុកស្ដម្ភ​មួយ ស្ថិត​នៅ​ក្នុង​ខេត្ត Shandong ប្រទេស​ចិន។ អ្វី​មិន​ដូច​ពាក្យ​គេ​ថា តាម​ពិត​​លោក Chen Shan មិន​មែន​ជា​កូន​សេដ្ឋី​ទេ ដោយ​គ្រួសារ​លោក​​ជា​អ្នក​ក្រីក្រ ហើយ​លោក​ផ្ទាល់​បាន​កើត​ជំងឺ​ចម្លែក​ទៀត​ផង។ ព្រោះ​តែ​គ្មាន​លុយកាក់ ទើប​កាល​នៅ​ពី​តូច លោក​មិន​បាន​ទទួល​វះកាត់​ព្យាបាល។

ដោយសារ​ភាព​ល្បាញ​ល្បី​ព្រោះ​តែ​វីដេអូ​កំប្លែងៗ ចំណូល​របស់ Chen Shan បាន​កើន​ឡើង​​​ខ្លាំង។ ដំបូង​ឡើយ វីដេអូ​​របស់​បុរស​កម្ពស់​មិន​សូវ​បាន​រូប​នេះ បាន​បង្កប់​សារ​លើក​ទឹក​ចិត្ត​បែប​វិជ្ជមាន​ចំពោះ​មនុស្ស​ម្នា​​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អាក្រក់ៗ​ដូច​ជា​ខ្លួន​លោក។ យ៉ាង​ណា​មិញ លុះ​ក្រោយ​​មក​ទៀត ទស្សនិកជន​បាន​អស់​ក្ដី​អាណិត​ចំពោះ​ Chen Shan បន្ទាប់​ពី​​បុគ្គល​ល្បី​ឈ្មោះ​រូប​នេះ​តែង​តែ​ធ្វើ​វីដេអូ​បង្អួត​អំពី​រថយន្ត​ទំនើប លុយ​កាក់ និង​ស្រីៗ​ក្មេង​ស្អាត​នៅ​ក្បែរ​ជា​ច្រើន​នាក់។

នៅ​ក្នុង​ឆ្នាំ​២០១៧ Chen Shan ស្រាប់​តែ​ប្រកាស​ថា លោក​ឈប់​ធ្វើ​វីដេអូ​ទៀត​ហើយ​អម​​ជាមួយ​សារ​ថា "គ្រប់​យ៉ាង​គឺ​គ្រប់គ្រាន់​ហើយ"។ នៅ​លើ​បណ្ដាញ​សង្គម​របស់​ Chen Shan គេ​តែង​សង្កេត​ឃើញ​រូប​លោក​ឧស្សាហ៍​ទួញ​សោក​ថា ជីវិត​គឺ​មិន​ងាយស្រួល​សោះ​ឡើយ ហើយ​នៅ​ក្នុង​ខ្លួន​គឺ​គ្មាន​សល់​អ្វី​ទេ។ ដោយ​ឡែក​ឯ​រូបរាង​ខាង​ក្រៅ​វិញ Chen Shan បាន​ស្រក​​គីឡូ​ច្រើន​ជាង​កាល​ពី​នៅ​ល្បី ហើយ​ការ​ស្លៀក​ពាក់​ទៀត​សោត​ក៏​​មិន​ហ៊ឺហា​ដូច​មុន៕

ប្រភព៖ Zing ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;