កីឡាករនឹងយកប្រាក់ពលកម្មទាំងអស់វេរ​ឲ្យ​វិញ បើ​ក្លឹប​នេះ​ត្រូវ​ការ​

  • 2020-03-20 03:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករទាំងអស់របស់​ក្លឹប Borussia Monchengladbach បាន​ព្រមព្រៀង​គ្នា សម្រេច​ថា នឹង​វេរ​ប្រាក់​ថ្លៃ​ពល​កម្ម (ជាប្រាក់ខែ) វេរ​ជូន​ក្លឹប​វិញ ប្រសិន​បើ​ក្លឹប​ត្រូវ​ការ​ដើម្បី​ជួយ​ដល់​ការ​ទំនុក​បម្រុង​​បុគ្គលិក​នានា អំឡុង​ពេល​លីគអាល្លឺម៉ង់​ ផ្អាក ក៏​ដូច​ជាដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីឌ១៩។

រូបថត៖ livescore
លោក Max Eberl ដែលជា​នាយកផ្នែក​បច្ចេកទេស​បាន​ឲ្យ​ដឹង​ថា "ស្ថិត​ក្នុង​ពេល​អាសន្ន​បែបនេះ កីឡាករ​របស់​យើង​បានយល់​ច្បាស់​ហើយ។ វាជាការ​សម្រេច​ចិត្ត​របស់​ពួក​គេ។ ខ្ញុំពិតជារំភើប​នឹង​ទឹក​ចិត្ត​មួយ​នេះ​ណាស់​។"

ជម្រាបជូនថា អាល្លឺម៉ង់ ជាប្រទេស​នៅ​ក្នុង​តំបន់អឺរ៉ុប​ទី ៣ ដែល​មានអត្រាឆ្លង​ខ្ពស់​បំផុត បន្ទាប់ពី អេស្ប៉ាញ និងអ៊ីតាលី។ គិតមកទល់ពេលនេះ អាល្លឺម៉ង់ មាន​អ្នក​រងគ្រោះ ​(អ្នកឆ្លង) ច្រើន​ជាង ១ ៥៣២០ ករណី មាន​អ្នកស្លាប់​ ៤៤ នាក់ ប៉ុន្តែ​ក៏​មាន​ដែរ​អ្នកដែល​បាន​ជាសះស្បើយ​ចំនួន ១១៥ នាក់៕

ប្រភព៖ Livescore

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;