កីឡាករ Barca ទាំងអស់​យល់​ព្រម​កាត់​ប្រាក់​ខែ​របស់​ខ្លួន​ អំឡុង​​ផ្ទុះ​វីរុស​​​​​ខ្លាំង​​​នៅ​​អេស្ប៉ាញ​

  • 2020-03-23 02:50:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Josep Bartomeu ជាប្រធាន​ក្លឹប Barcelona បាន​លើក​ការ​ប្រជុំ​បន្ទាន់​មួយ កាល​ពី​ពេល​ថ្មីៗនិយាយ​ពី ប្រាក់​ឈ្នួល​ពលកម្ម​របស់​បុគ្គលិក​ក្លឹប ក្នុង​នោះ​កីឡាករ​ឈុត​ធំ​ទាំង​អស់ បាន​យល់​ព្រម​ទៅ​លើ​សំណើរដោយ​កាត់​ប្រាក់​ខែ​របស់​ខ្លួន​ អំឡុង​​ផ្ទុះ​វីរុស​​​​ខ្លាំង​ឡើង​​​នៅ​អេស្ប៉ាញ​។

រូបថត៖ as.com
ដោយ​យល់​ពី​ស្ថានភាព​បែប​នេះផង​ រឿង​ដែលកីឡាករ​ទាំង​អស់​​អាច​ធ្វើ​បាន​ គឺមាន​តែបរិច្ចាគផ្ទាល់​ខ្លួន​ ឬ​អនុវត្ត​តាម​ការ​ស្នើរ​របស់​ប្រធាន​ក្លឹប​នីមួយៗដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបតិ្ត​មួយ​នេះ​។ យ៉ាងណា ចំនួន​ជាក់​លាក់​មិន​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​នោះ​ទេ។

យោង​តាម​ប្រភព​ព័ត៌មាន​ផ្សេងៗ ​ក្លឹប​បាល់ទាត់​​ខ្លះ​ នៅ​តែ​បន្ត​បើក​ប្រាក់​ថ្លៃ​ពលកម្ម​បុគ្គលិក ​និង​កីឡាករ​ទាំង​អស់​បើក​ដូច​មុន​ដដែល ទោះ​ជា​សកម្មភាព​​​បាល់​ទាត់​ ​បាន​ផ្អាក។ លើស​នេះ​ទៀត​ ក្លឹប​ទាំង​អស់​ ក៏កំពុង​តែ​មាន​បញ្ហា​ចំណូល​​ផង​ដែរ៕

ប្រភព៖ en.as. ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;