ពេទ្យជំនាញ​របស់ចិន នាំយកសម្ភារបរិក្ខារអ្វីខ្លះ ជូនកម្ពុជា?

  • 2020-03-23 04:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមគ្រូពេទ្យ ៧នាក់របស់ចិន ដែល​ដឹកនាំដោយលោក AI Xiang អនុ​ប្រ​ធា​ន​នាយកដ្ឋាន​ថែទាំ​សុខភាព​នៃ​គណៈកម្មាធិការសុខាភិបាល​តំបន់ស្វយ័តខេត្តក្វាង​ស៊ី បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ទី២៣ ខែមីនា ឆ្នាំ២០២០នេះ។

បន្ទាប់​ពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសទេសចិន ដែលពេលនេះរដ្ឋាភិបាលចិន បាន​សម្រេចបញ្ជូនគ្រូពេទ្យនោះ មកកាន់ប្រទេសកម្ពុជា ដើម្បី​ជួយ​បង្ហាត់​បង្រៀន​អំពី​ការ​ព្យាបាល​ជំងឺ​កូវីដ១៩ ព្រមទាំងផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩។

សម្ភារបរិក្ខារវេជ្ជសាស្ត្រមួយចំនួនដែល រដ្ឋាភិបាលចិន​នាំ​មក​មាន​ដូចជា៖ ស្រោមដៃចំនួន ៧ ០០០ ម៉ាស់​វះកាត់ចំនួន ៥៨ ០០០ ម៉ាស់វេជ្ជសាស្ត្រចំនួន ៥៥ ០០០ ម៉ាស់ N95ចំនួន៥ ០០០ មួក​ចំនួន ១៨ ៥០០ គម្របស្បែកជើងចំនួន ៤ ០០០, អាវអ៊ាមចំនួន ១ ៣​០០ សម្លៀក​បំពាក់​សុវត្ថិភាព​មន្ត្រី​សុខា​ភិបាល​ចំនួន ១ ២៥០ របាំងមុខវេជ្ជសាស្ត្រចំនួន ៥០ ទែម៉ូមែត្រវាស់កម្តៅប្រើអ៊ិនហ្រ្វារ៉េត និងវ៉ែនតាសុវត្ថិភាពចំនួន ២ ២៨០៕

ប្រភព៖ AKP

អត្ថបទថ្មី
;