COVID-19៖ អតីតប្រធានក្លឹប Real Madrid កំពុងស្ថិតនៅបន្ទប់ ICU
- 2020-03-24 03:21:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
COVID-19៖ អតីតប្រធានក្លឹប Real Madrid កំពុងស្ថិតនៅបន្ទប់ ICU
ចន្លោះមិនឃើញ
លោក Fernando Martín អតីតប្រធានក្លឹប Real Madrid កំពុងស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ Puerta de Hierro នៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ។ ស្ថានភាពជំងឺរបស់លោកត្រូវបានសារព័ត៌មានអេស្ប៉ាញរាយការណ៍ថា ធ្ងន់ធ្ងរ បន្ទាប់ពីបានឆ្លងវីរុសដ៏កាចសាហាវដែលវាយលុកប្រទេសអេស្ប៉ាញយ៉ាងដំណំ។
នេះជាដំណឹងដ៏សោកសៅមួយ បន្ទាប់ពីអតីតប្រធានក្លឹប លោក Lorenzo Sanz ទើបនឹងទទួលមរណភាព កាលពីថ្ងៃអាទិត្យកន្លងទៅ។ យ៉ាងណា សូមរង់ចាំតាមដានស្ថានភាពជំងឺបន្តទៀតពីក្រុមគ្រូពេទ្យ៕