សម្តេច ស ខេង បញ្ជាក់រឿងបិទភូមិ បើមានអ្នកឆ្លងកូវីដ១៩

  • 2020-03-24 07:13:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង បាន​ថ្លែងបញ្ជាក់​នៅព្រលានយន្តហោះ​ភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០២០​ថា បើក្នុងភូមិមួយមានករណីឆ្លងកូវីដ១៩ ហើយអ្នកជំងឺ​ស្ថិតនៅផ្ទះជាប់ៗគ្នា គឺត្រូវបិទភូមិនោះតែម្តង ប៉ុន្តែបើផ្ទះអ្នកជំងឺនៅដាច់ដោយឡែក គឺបិទត្រឹមផ្ទះអ្នកជំងឺនោះតែប៉ុណ្ណោះ។

រូបថត៖ ហ្វេសប៊ុកសម្តេច ស ខេង
សម្តេច​បានថ្លែងយ៉ាងដូច្នេះថា៖ «**ក្នុងករណីមានបងប្អូនមក (ពលករខ្មែរមកពីថៃ) សុំឱ្យរដ្ឋបាលមូលដ្ឋាន ទៅជួប​ជាមួយគាត់​ ដើម្បីពន្យល់គាត់​ឱ្យគាត់នៅតែឯង កុំឱ្យពាក់ព័ន្ធអ្នកដទៃ។ ហើយបើសិនមានបញ្ហាអី យើងត្រូវការបិទ បិទមួយភូមិ ឬកន្លះភូមិ ឱ្យវាជាក់ស្តែង។ ព្រោះភូមិយើង វាមិនដូចនៅស្រុកគេទេ ប្រជាជននៅរាយប៉ាយ អ៊ីចឹង ផ្ទះគាត់នៅដាច់ដោយឡែក យើងបិទតែផ្ទះគាត់ហ្នឹងទៅ យើងទៅបិទអីដល់ភូមិ។ ប៉ុន្តែបើនៅជាប់ៗគ្នា ដូចនៅភ្នំពេញអ៊ីចឹង តាមផ្ទះល្វែង អាហ្នឹងត្រូវបិទទាំងអស់ហើយ**»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;