នាយកដ្ឋាន៖ បង្ហោះព័ត៌មាន ថា «ស្រោចទឹកបណ្តេញកូវីដ១៩» គ្រាន់តែដើម្បីបាន Like ប៉ុណ្ណោះ

  • 2020-03-24 07:21:54
  • ចំនួនមតិ 4 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ


នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថាក្នុងពេលដែលប្រជាពលរដ្ឋមានការព្រួយបារម្ភទាក់ទងទៅនឹងការឆ្លងរាតត្បាតនៃជំងឺ COVID-19 ក៏មាន Page មួយចំនួន (KRT_Shop) បានឆ្លៀតឱកាស ធ្វើការបង្ហោះព័ត៌មាន ឬរូបភាពដែលផ្ទុយទៅនឹងបម្រាមដើម្បីការពារ ការឆ្លងជំងឺ COVID-19 ក្នុងគោលបំណងដើម្បីទទួលបានការទាក់ទាញ ការចាប់អារម្មណ៍ ចូលមើលឬចុចឡែកបានច្រើនទៅលើ page របស់ពួកគេប៉ុណ្ណោះ តែតាមពិតព័ត៌មាននេះត្រូវបានធ្វើការបង្ហោះកាលពីឆ្នាំកន្លងទៅ ហើយពុំមានការទាក់ទងទៅនឹងជំងឺ COVID-19 នោះទេ។ ហេតុដូច្នេះហើយសូមប្រជាពលរដ្ឋទាំងអស់កុំមានការយល់ច្រឡំ។

សូមរំឮកផងដែរថា ដើម្បីទប់ស្កាត់កុំឱ្យឆ្លងជំងឺ COVID-19 បងប្អូនប្រជាពលរដ្ឋត្រូវរក្សាគម្លាតពីគ្នា យ៉ាងតិចឱ្យបានមួយម៉ែត្រកន្លះទៅ ពីរម៉ែត្រ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់ប្រជាពលរដ្ឋត្រូវមានការទទួលខុសត្រូវនូវព័ត៌មានដែលខ្លួនយកមកបង្ហោះឬចែកចាយ ព្រោះលោកអ្នកអាចប្រឈមនឹងច្បាប់នូវការផ្សព្វផ្សាយក្លែងបន្លំណាដែលបង្ករឱ្យមានភាពចលាចលដល់សង្គម៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

;