អ្នកនាំពាក្យរាជរដ្ឋាភិបាលច្រានចោលសារសំឡេង "រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ"

  • 2020-03-24 09:17:55
  • ចំនួនមតិ 12 | ចំនួនចែករំលែក 91

ចន្លោះមិនឃើញ


សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលចេញថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០ នេះប្រកាសថា​ សូមច្រានចោលទាំងស្រុងនូវសារជាសំឡេងដែលលាក់ប្រភពត្រូវបានចែកចាយតាមបណ្តាញសង្គមផ្សព្វផ្សាយថា " រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩"។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះបានបញ្ជាក់បន្ថែមថា "ប្រភពព័ត៌មានពិតប្រាកដ និងផ្លូវការពីស្ថានការណ៍វីរុសកូវីដ១៩ គឺប្រភពចេញពីក្រសួងសុខាភិបាល" ប្រសិនបើប្រជាពលរដ្ឋទាំងអស់មានចម្ងល់សូមទាក់ទង លេខ ១១៥

អត្ថបទ៖ លន ហ្សាឌីណា

;