សម្តេច ហ៊ុន សែន គ្រោង​រឹបអូសម៉ាស់ទាំងអស់​នៅកន្លែង​ដែលលក់​ឡើងថ្លៃ

  • 2020-03-25 03:56:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សម្តេច​កំពុងសិក្សា​ផ្លូវច្បាប់​ដើម្បី​អាចរឹបអូសម៉ាសនៅតាមហាង និងឱសថស្ថាន ដែលលក់ឡើងថ្លៃ។  ការថ្លែង​នេះ ធ្វើឡើង​ក្នុង​ពិធីសំណេះសំណាល​ជាមួយ​គ្រូពេទ្យស្ម័គ្រចិត្ត នាព្រឹក​ថ្ងៃទី២៥ ខែ​មីនា ឆ្នាំ​២០២០។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងម
សម្តេច​ថ្លែងយ៉ាងដូច្នេះថា៖ «ម៉ាស់ពិបាករកទិញហើយ។ ហើយខ្ញុំនឹងឈានទៅដល់ការរឹបអូសម៉ាស់ ចេញពីហាងទាំងអស់។ ខ្ញុំកំពុងសិក្សាពិនិត្យមើលពីផ្លូវច្បាប់។ បើអ្នកឯងនៅតែបន្តឡើងថ្លៃ ទៅរឹបអូសយកហ្មង កុំឱ្យរកស៊ីបន្តទៀត ហើយបិទឱសថស្ថានហ្នឹងចោលតែម្តង។ ទម្លាក់ថ្លៃ មុនពេលរដ្ឋាភិបាលប្រើកណ្តាប់ដៃដែក។ បិទមិនឱ្យរកស៊ីមួយជីវិត ដើម្បីឱ្យរាងចាល»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;