មកដឹងទីតាំងដែល អភិបាលខេត្តសៀមរាប ត្រៀមសម្រាប់ពិនិត្យព្យាបាលអ្នកមានជំងឺកូវីដ១៩

  • 2020-03-25 07:44:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អភិបាលខេត្តសៀមរាប បានចុះពិនិត្យទីតាំង ដើម្បីត្រៀមសម្រាប់ការពិនិត្យព្យាបាល អ្នកមានជំងឺ Covid-19 បន្ទាប់ពីរាជរដ្ឋាភិបាលណែនាំដល់បណ្តារាជធានី ខេត្តនីមួយៗត្រៀមអគារមួយចំនួនដូចជា សណ្ឋាគារ សាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន ឱ្យរៀបចំធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ ក្រោយពីជំងឺកូវីដ១៩ បានរីករាលដាលជាបន្តបន្ទាប់នៅកម្ពុជា។

រូបភាព៖ រដ្ឋបាល​ខេត្តសៀមរាប
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមបម្រុងអគារ ដើម្បីការពិនិត្យព្យាបាល អ្នកមានជំងឺ Covid-19 មាន ៤ទីតាំងបន្ថែមទៀត ដែលមានបន្ទប់សរុប ១៤៣បន្ទប់ ស្មើ ២៨៦គ្រែ ដែលទីតាំងទាំង៤ មានជាអាទិ៍ ៖
  • ទី១ សាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត មាន ២៥បន្ទប់ ស្មើនឹង ៥០គ្រែ
  • ទី២ អន្តេវាសិកដ្ឋាន ចំនួន ២៨បន្ទប់ ស្មើរនឹង៥៦គ្រែ
  • ទី៣ ផ្ទះសំណាក់គ្រូបង្រៀន មាន៣០បន្ទប់ ស្មើនឹង៦០គ្រែ
  • ទី៤ សណ្ឋាគារញូរីវើសាយ មាន ៦០បន្ទប់ ស្មើនឹង ១២០គ្រែ។
រូបភាព៖ រដ្ឋបាល​ខេត្តសៀមរាប

ក្រៅពីការត្រៀមអគារទាំងនេះ រដ្ឋបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងភូមិឱ្យត្រួតពិនិត្យ និងតាមដានឱ្យបានជាប់ជាប្រចាំចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបនឹងត្រឡប់មកពីក្រៅប្រទេស ដោយឱ្យពួកគាត់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃនៅផ្ទះ ហើយត្រូវឱ្យគាត់ធ្វើចត្តាឡីស័ក្កិដោយខ្លួនជាប្រចាំផងដែរ ជាពិសេសអាជ្ញាធរ និងមន្ត្រីសុខាភិបាលជំនាញនៅមូលដ្ឋានត្រូវអប់រំណែនាំ និងតាមដានសុខភាពពួកគាត់ជាប្រចាំ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;