រាជធានី-ខេត្ត នៅកម្ពុជា ដែលមានអ្នកកើតជំងឺកូវីដ១៩ ត្រឹមថ្ងៃទី ២៥ មីនា
- 2020-03-26 00:16:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជធានី-ខេត្ត នៅកម្ពុជា ដែលមានអ្នកកើតជំងឺកូវីដ១៩ ត្រឹមថ្ងៃទី ២៥ មីនា
ចន្លោះមិនឃើញ
យោងតាមក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គិតត្រឹមយប់ ថ្ងៃទី ២៥ មីនា ២០២០ កម្ពុជារកឃេីញអ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់បន្ថែមទៀត (បារាំង២ ខ្មែរ៣) សរុបទាំងអស់មានចំនួន ៩៦ករណី និង បានព្យាបាលជាសះស្បេីយចំនួន ៤នាក់ទៀត។
ក្នុងនេះកម្ពុជាមាន ១៣ រាជធានីខេត្តដែលមានអ្នកកើតជំងឺកូវីដ១៩ រួមមាន៖
១. រាជធានីភ្នំពេញ មានចំនួន ១៣នាក់ អ្នកជាសះស្បើយ ៣នាក់
២. ខេត្តព្រះសីហនុ មានចំនួន ៣៦នាក់ អ្នកជាសះស្បើយ ១នាក់
៣. ខេត្តសៀមរាប មានចំនួន ៣នាក់ អ្នកជាសះស្បើយ គ្មាន
៤. ខេត្តកំពង់ចាម មានចំនួន ១៥នាក់ អ្នកជាសះស្បើយ គ្មាន
៥. ខេត្តបាត់ដំបង មានចំនួន ៨នាក់ អ្នកជាសះស្បើយ ២នាក់
៦. ខេត្តព្រះវិហារ មានចំនួន ២នាក់ អ្នកជាសះស្បើយ គ្មាន
៧. ខេត្តបន្ទាយមានជ័យ មានចំនួន ២នាក់ អ្នកជាសះស្បើយ គ្មាន
៨. ខេត្តកំពង់ឆ្នាំង មានចំនួន ៣នាក់ អ្នកជាសះស្បើយ គ្មាន
៩. ខេត្តកំពត់ មានចំនួន ២នាក់ អ្នកជាសះស្បើយ គ្មាន
១០. ខេត្តត្បូងឃ្មុំ មានចំនួន ៤នាក់ អ្នកជាសះស្បើយ ៣នាក់
១១. ខេត្តកែប មានចំនួន ៤នាក់ ជាសះស្បើយ គ្មាន
១២. ខេត្តកោះកុង មានចំនួន ២នាក់ អ្នកជាសះស្បើយ គ្មាន
១៣. ខេត្តកណ្ដាល មានចំនួន ២នាក់ អ្នកជាសះស្បើយ គ្មាន។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានបញ្ជាក់ថាកម្ពុជា ពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង។