ចង់ប្តឹងប៉ូលីសរឿងទាក់ទងនឹងជំងឺកូវីដ១៩ ត្រូវធ្វើដូចម្តេច?

  • 2020-03-27 01:31:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានចេញផ្សាយអំពីនីតិវិធីនៃការទទួលពាក្យបណ្តឹង ស្របពេលនៃការកើនឡើង នៃផលប៉ះពាល់នៃជំងឺផ្លូវដង្ហើមកូវីត១៩ និងគិតពីសុខភាព សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងការដាក់ពាក្យបណ្ដឹងដោយផ្ទាល់។

ដូចនេះនាយកដ្ឋានបានសម្រួលនីតិវិធីទទួលពាក្យបណ្ដឹង​ដូចខាងក្រោម ៖

១. ដាក់ពាក្យបណ្ដឹងតាមប្រព័ន្ធអនឡាញ ដោយទាញយកពាក្យគំរូបណ្តឹងតាមរយៈតំណរភ្ជាប់ https://drive.google.com/

អាច​ផ្ញើមកអាស័យដ្ឋាន accd.police@cyber.police.gov.kh រួច​​ក្រុមការងារ នឹងពិនិត្យហើយឆ្លើយតបក្នុងរយៈពេលសមស្របដោយមិនលើសពីរយៈពេល ១សប្ដាហ៍។

បញ្ជាក់៖ រាល់ការដាក់ពាក្យបណ្ដឹងត្រូវប្រើ អត្ដសញ្ញាណប័ណ្ណពិតប្រាកដ និងលេខទូរស័ព្ទពិត

២. លោកអ្នកអាចទំនាក់ទំនងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តាមរយៈទូរសព្ទលេខ ០២៣ ៧២៦ ៨២២ រៀងរាល់ថ្ងៃធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី​ ដល់ម៉ោង ១១៖៣០នាទី។ ពេលរសៀលចាប់ពីម៉ោង ១៤:៣០នាទី​ ដល់ម៉ោង ១៧:៣០នាទី។ (សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិផ្សេងៗ) ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;