ទស្សនា​ទិដ្ឋ​ភាព​ បាល់​ទាត់​លីគ ដែល​​អឺរ៉ុប​សល់​តែ​មួយ​ប្រទេស​​ហ្នឹង​គត់!

  • 2020-03-30 02:23:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​ទ្វីប​អឺរ៉ុប ជាពិសេស​​​ សមាជិក​សហព័ន្ធ​នៃ​សមាគម​បាល់ទាត់​អឺរ៉ុប UEFA មាន​តែ​ប្រទេស​បេឡារូស​ មួយគត់​ដែល​នៅ​បើក​ដំណើរ​ការ​លីគ​កំពូល​របស់​គេ​ធម្មតា ខណៈ​ប្រទេស​ចុង​ៗ​ក្រោយ​ដូច​ជា រុស្ស៊ី និង​ទួរគី​ បាន​ផ្អាក​អស់​ហើយ។

ការប្រកួត Minsk derby រវាង Dinamo Minsk ទល់នឹង FC Minsk /រូបថត៖ GettyImage
លិគ​ប្រទេស​នេះមិន​ខ្លាច​នឹ​ង​កូវីដ១៩ នោះ​ទេ ព្រម​ទាំង​បើក​ឲ្យ​អ្នក​គាំទ្រចូល​មើល​និង​​​ហ៊ោ​តាម​ចិត្ត ដែល​មាន​ចំនួន ៣០០០​ នាក់​កាល​ពី​ថ្ងៃ​សៅរ័​កន្លង​ទៅ​ក្នុង​ជំនួប​​ Minsk derby រវាង Dinamo Minsk ទល់នឹង FC Minsk បញ្ចប់​ទៅ​លទ្ធផល​ ២-៣ ។

ទោះបីជា​នៅ​ក្នុង​ប្រទេសនោះ​កើត​មាន​ករណី​ឆ្លង ១០០ នាក់​មក​ហើយ​ក៏​ដោយ ប៉ុន្តែ​មិនទាន់មានអ្នកស្លាប់ណាម្នាក់នៅឡើយទេ​។

លោក Vladimir Bazanov ជាប្រធាន​សហព័ន្ធបាល់ទាត់ប៉េឡារុស ក៏​ធ្លាប់​បានលើក​ឡើង​ប្រាប់សារព័ត៌មាន​ឲ្យ​ដឹង​ថា ទោះជាប្រទេសផ្សេងៗបាន​ផ្អាក ឬលើកពេលក៏ដោយ ប៉ុន្តែគ្មានហេតុផលអ្វីដែល​ប្រទេស​របស់​លោកត្រូវ​ផ្អាកដែរនោះទេ៕

អ្នកគាំទ្រក្រុម​ FC Minsk /រូបថត៖ GettyImage
អ្នកគាំទ្រខ្លះដោះអាវ ខ្លះទៀតក៏ពាក់ម៉ាសការពារ /រូបថត៖ GettyImage

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;