សម្តេច ហ៊ុន សែន ប្រកាសហាមឃាត់មិនឱ្យនាំចេញអង្ករស និងស្រូវ ទៅបរទេសឡើយ
- 2020-03-30 02:24:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ប្រកាសហាមឃាត់មិនឱ្យនាំចេញអង្ករស និងស្រូវ ទៅបរទេសឡើយ
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន បានប្រកាសក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ អំពីហាមឃាត់មិនឱ្យនាំអង្ករស និងស្រូវ ចេញទៅប្រទេសក្រៅឡើយ ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុក អំឡុងមានវិបត្តិកូវីដ១៩នេះ។ វិធានការនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី៥ ខែមេសាខាងមុខ។
សម្តេចបន្ថែមថា ដោយឡែក អង្ករក្រអូប គឺត្រូវបានអនុញ្ញាតឱ្យចេញជាធម្មតា ដោយសារតែពុំសូវមានតម្រូវការក្នុងស្រុក។
ជាមួយគ្នានេះ សម្តេចស្នើឱ្យរោងម៉ាស៊ីនកិនស្រូវ ប្រមូលស្រូវពីប្រជាពលរដ្ឋ និងចៀសវាងបង្អាប់តម្លៃស្រូវ៕