គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទទួលបានថវិកា ១១លានដុល្លារហើយ

  • 2020-04-03 00:57:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានមានប្រសាសន៍បញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែមេសា គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ទទួលបានថវិកាប្រមាណជា ១១លានដុល្លារអាមេរិកពីសប្បុរសជន។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា បន្ទាប់ពីសម្តេចបានប្រកាសយកប្រាក់បៀវត្សរ៍របស់សម្តេចចំនួន ៧ខែ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ឃើញមន្ត្រីក្នុងរាជរដ្ឋាភិបាលរបស់យើងថ្នាក់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក៏បានធ្វើ ហើយមិនមានការចាប់បង្ខំទេ ប៉ុន្តែវាក៏បង្ហាញពីកាយវិការចូលរួមដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នេះក៏បង្កើននៅជំនឿទុកចិត្តមួយសម្រាប់ប្រជាពលរដ្ឋ ហើយក៏បង្កើននៅជំនឿទុកចិត្តសម្រាប់ក្រុមគ្រូពេទ្យដែលព្យាបាលប្រជាពលរដ្ឋ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;