រក​ឃើញ​ លីគ​​បាល់​ទាត់​ដំបូង​គេ ប្រកាស​​បញ្ចប់​រដូវកាល​ដោយសារ​វីរុស COVID-19

  • 2020-04-03 03:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លីគ​កំពូល​បាល់​ទាត់​ប្រទេស​បែលហ្សិក ឬ Belgian Pro League ត្រូវ​បាន​​គេ​ដឹង​ថា នឹង​ប្រកាស​ជាផ្លូវការ​ បញ្ចប់​រដូវកាល​ ២០១៩-២០២០ ដោយសារ​វីរុស COVID-19។

កីឡាករ​ក្លឹប ​Club Brugge /រូបថត៖
ប្រការ​នេះ វា​នឹង​ធ្វើ​ឲ្យ​ បែល​ហ្សិក ជាប្រទេស​តំបន់​អឺរ៉ុប​ដំបូង​គេ ​ដែលបាន​បញ្ចប់បិទ​​រដូវកាល​។ ខណៈ​ដែល​លីគ​បាល់​ទាត់​ ប្រទេស​ដទៃ​ បាន​ជួប​បញ្ហា​វីរុស​វាយលុក​ដូច​គ្នា ប៉ុន្តែ​វិធាន​ការ​នៅត្រឹម ប្រកាស ផ្អាក សកម្មភាព​នៅ​ឡើយ។

ចំណែក​ឯ​ដំណោះស្រាយរបស់​សហព័ន្ធ​បាល់​ទាត់​បែលហ្សិកគឺសម្រេច​ឲ្យ ក្លឹប ​Club Brugge ដែល​លើស​ពិន្ទុ​ក្រុម​គូ​ប្រជែង ១៥ ពិន្ទុ​កំពុង​ឈរ​កំពូល​តារាង​លើក​ពាន​លីគ​រដូវកាល ២០១៩-២០២០ ដោយ​ស្វ័យ​ប្រវត្តិ ចំណែក Gent ជាក្រុម​រងជើងឯក​។

ការ​សម្រេចនេះ គួ​រ​ណាស់​តែ​ប្រជុំ​រវាង​ក្លឹប​ទាំង ២៤ នៅ​ក្នុង​លីគ​ទាំង​ ២ លំដាប់(លីគ ១ និង ២) ប៉ុន្តែ​ចម្លើយ​បាន​មុន​ទៅ​ហើយ ពោល​គឺ ក្លឹប​នៅ​លីគទាំង​ ១៧ បាន​ស្នើ​ឲ្យ​បញ្ចប់ទៅ​។ ដូចនេះ ដល់ថ្ងៃ​​ទី១៥ ខែ​មេសា ​សហព័ន្ធ​ វាយ​ត្រា​ ប្រកាស​​ផ្លូវការ​តែ​ម្ដង។

បើ​មើល​ទៅលើ​​ស្ថានភាព​ក្នុង​ប្រទេស​តំបន់​អឺរ៉ុប​មួយ​នេះ កើត​មាន​ករណី​ឆ្លងចំនួន ១៥ ៣៤៨ នាក់ ឯអ្នកស្លាប់កើន​ដល់​ចំនួន ១០១១ នាក់​និងមាន​អ្នក​ជាសះស្បើយចំនួន ២៤៩៥ (ត្រឹមថ្ងៃទី ៣ ខែមេសា ២០២០) ៕

ពាន Belgian Jupiler Pro League
ចំណាត់ថ្នាក់លីគកំពូលបែលហ្សិក សប្ដាហ៍ទី ២៩

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com/store

-iOS: https: apps.apple.com/

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;