ធនាគារ​ពិភពលោក ផ្តល់​ឥណទាន​ឱ្យកម្ពុជា ដើម្បីទប់ស្កាត់​ជំងឺកូវីដ១៩

  • 2020-04-03 02:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ពិភពលោក បាន​អនុម័ត​លើ​ឥណទាន​ទឹកប្រាក់ ២០លានដុល្លារអាមេរិក របស់​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) សម្រាប់​គម្រោង​ឆ្លើយ​តប​ជាបន្ទាន់​ទៅនឹង​ជំងឺកូវីដ១៩ នៅ​កម្ពុជា ដែល​ឥណទាន​នេះ​ជាលើកដំបូង​ហើយ​នៅក្នុងកញ្ចប់​ថវិកា​ប្រតិបត្តិការ​សម្រាប់​ជួយ​ក្នុងសភាព​ការ​បន្ទាន់ តាមរយៈ​យន្តការ​សេវារហ័ស​ក្នុងពេល​មាន​ការរាលដាល​កូវីដ១៩។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ធនាគារ​ពិភពលោក កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ​២០២០។

គម្រោងនេះ នឹងជួយ​កម្ពុជា​ឱ្យសម្រេចបាន​តាមគោលដៅ​ដែលបាន​ដាក់​ចេញនៅក្នុងផែនការ​មេកូវីដ១៩ របស់ខ្លួន ក្នុងនោះរួមមានការ​ពង្រឹង​សកម្មភាព​ទប់ស្កាត់​ជំងឺ ការរកឃើញ​ជំងឺ​ឱ្យបាន​រហ័ស ការត្រៀមលក្ខណៈ និងការឆ្លើយតប​ទៅនឹង​ជំងឺ។

សូមអាន​បន្ថែមក្នុងសេចក្តីប្រកាស​ព័ត៌មានខាងក្រោម៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;