ប្រទេស​នេះ ទើបរកឃើញ​ករណី​ឆ្លង​​សោះ​ តែ​អ្នក​ស្លាប់​ឡើង​ដល់ ១៣ នាក់ភ្លាម​

  • 2020-04-07 07:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ត្រឹម​តែ ១ ថ្ងៃប៉ុណ្ណោះ​ចំនួន​​អ្នក​ឆ្លងឡើង​ដល់ ៧០០ នាក់ឯ​អ្នក​ស្លាប់​ ១៣ នាក់​នៅ​ក្នុង​ប្រទេស បេឡារុស ដែល​ជា​ប្រទេស​តំំបន់​អឺរ៉ុបថ្មី​មួយ​ ទើប​រកឃើញ​ករណី​ឆ្លង​មិន​ដល់​កន្លះ​ខែ​ផង​។

ប្រជាជនបេឡារុស ដើរផ្សារទិញឥវ៉ាន់
កាលពី​សប្ដាហ៍​មុនរក​ឃើញ​ករណីឆ្លង​តែ ១០០ នាក់​នឹង​មាន​អ្នក​ស្លាប់​តែ ៣ នាក់​ ប៉ុន្តែ​ថ្ងៃបន្ទាប់តួលេខ​អ្នក​ស្លាប់​ឡើង​ដល់ ៨ នាក់​ និង​អ្នក​​កំពុ​ង​ឆ្លង ៥៦២ នាក់​(កាល​ពី​ថ្ងៃ​ទី ៦ ម្សិលមិញ​)។ ប្រទេស​មួយ​នេះ ក៏បាន​បើក​យុទ្ធនា​ការ​ធ្វើ​តេស្ត​​ទ្រង់ទ្រាយ​ធំ ដល់ទៅ ៤០០០០ នាក់​ផង​ដែរកាលពី​ចុង​សប្តាហ៍​កន្លងទៅ​។ ចំណែក​ឯ ចំនួន​អ្នក​ជាសះស្បើយមានចំនួន ៥៣ នាក់។

យ៉ាងណា​ចំពោះ​ចំណាត់ការ​ផ្សេងៗ​​ក៏​បាន​អនុវត្ត​ដូច​ប្រទេស​ដទៃ​ដែរ គ្រាន់​តែ​ហាក់​ដូច​ជា​ប្លែក​​បន្តិចត្រង់ថា ប្រធានាធិបតី​ បាន​ប្រកាស​ឲ្យ​ប្រជាជន​ផឹកស្រា​វូដកា នៅ​ផ្ទះ​ និង​លាង​ដៃ​ឲ្យ​ញឹកញាប់​ទៅ ចប់​រឿង​ហើយ​ តែ​មិនបាន​អនុញ្ញាត​ឲ្យ​ផឹក​ពេល​ធ្វើ​ការ​នោះទេ។

រូបថត៖ @MohamedGulleid

បើ​មើល​ទៅលើ​​ស្ថានភាព​ក្នុង​ ប្រទេស​មួយ​នេះ លីគ​បាល់​ទាត់ ទើប​នឹង​ចាប់​ផ្តើម​បើក​រដូវកាល​ថ្មី ​ដែល​ជា​កន្លែង​បណ្តុំ​មនុស្ស​ច្រើន ថែម​ទាំង​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រចូល​ក្នុង​ទីលាន​ហ៊ោ​បាន​ដូច​ធម្មតាមាន​ចំនួន​ជាង ៣០០០ នាក់ក្នុង​ជំនួប​ Minsk derby ៕

រូបថត៖ @MohamedGulleid
ទីក្រុងមួយនៅបេឡារុស

ប្រភព៖ worldometers.info | tass.com

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;