អាមេរិក កំពុងរង​កូវីដ១៩ តែ​លោកត្រាំ ចេញ​ក្រឹត្យ​ឱ្យ​រុករករ៉ែ​នៅ​ភព​ព្រះចន្ទ​ទៅវិញ

  • 2020-04-08 02:20:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ខណៈ​ដែល​អាមេរិក កំពុង​រងវិបត្តិ​កូវីដ១៩​ខ្លាំង លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បែរជា​ចុះហត្ថលេខា​លើក្រឹត្យ​មួយ​កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ​២០២០ ដោយ​ជំរុញ​ឱ្យ​អាមេរិក រុករករ៉ែ​នៅភព​ព្រះចន្ទ។

ក្នុងក្រឹត្យនេះ បាន​សរសេរថា «ជនជាតិ​អាមេរិក គួរតែមានសិទ្ធិក្នុងការរុករកបែបពាណិជ្ជកម្ម និង​ប្រើប្រាស់​ធនធាន​ នៅក្នុង​ទីអវកាស»។

ក្រឹត្យនេះ​ក៏បានកត់សម្គាល់​ដែរថា អាមេរិក​មិនដែល​បាន​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀងឆ្នាំ១៩៧៩ ដែល​គេ​ស្គាល់​ថា​ជា​ «សន្ធិសញ្ញាភពព្រះចន្ទ» នោះទេ ព្រោះអាមេរិក​ចង់រុករកតែឯង ដោយសារតែ​ក្នុង​កិច្ចព្រមព្រៀងនេះ​ចែងថា រាល់​សកម្មភាពណាមួយ​ក្នុងទីអវកាស គួរតែអនុលោមតាម​ច្បាប់អន្តរជាតិ។ លើសពីនេះ ក្នុងឆ្នាំ​២០១៥ សភា​អាមេរិក បាន​អនុម័តច្បាប់​ដែល​អនុញ្ញាតឱ្យក្រុមហ៊ុន​អាមេរិក ប្រើប្រាស់​ធនធាន​ពី​ភពព្រះចន្ទ និង​អាចម៌ផ្កាយ។

បើយោងតាមក្រឹត្យរបស់លោកត្រាំ​ខាងលើនេះ អាមេរិក​នឹង​ប្រឆាំង​រាល់​ការប៉ុនប៉ងណាមួយ​ក្នុងការ​ប្រើប្រាស់​ច្បាប់​អន្តរជាតិ មករាំងស្ទះ​នូវការប្រឹងប្រែងរបស់ខ្លួន ក្នុងការទាញយកធនធានរ៉ែពីភព​ព្រះចន្ទ ភពអង្គារ និងភពដទៃទៀត៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;