Updated៖ ស្លាប់ ១៩ នាក់​ក្នុង​ហេតុការណ៍​​បំផ្ទុះ​គ្រាប់​បែក​នៅ​អង់គ្លេស

  • 2017-05-23 00:52:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប៉ូលីស​ក្រុង Manchester បាន​ឲ្យដឹង​ថា ចំនួន​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ការ​ប្រគំតន្ត្រី​របស់​តារា​ចម្រៀង​ស្រី Ariana Grande មាន​ចំនួន ១៩ នាក់ ហើយ​ប្រហែល ៥០​ នាក់​ទៀត បាន​រង​របួស។

ប៉ូលិស បាន​ចាត់​ទុក​ការ​វាយ​ប្រហារ​ដែល​កើតឡើង​នៅ​កីឡដ្ឋាន Manchester Arena ប៉ុន្មាន​ម៉ោង​មុន​នេះ ជា​អំពើ​ភេរវកម្ម។

គួរ​បញ្ជាក់​ថា ការ​ប្រគំតន្ត្រី​របស់​តារា​ចម្រៀង​ដ៏​ល្បី​ខាងលើ បាន​រៀបចំ​ឡើង​នៅ​យប់​ថ្ងៃ​ចន្ទ នៅ​អង់គ្លេស ដោយ​ត្រូវ​បាន​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក ២​គ្រាប់ ដែល​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​អ្នក​នៅ​ពី​ក្រោយ​ហេតុការណ៍​នេះ​នៅឡើយ​ទេ៕

Ariana Grande កំពុងច្រៀងលើឆាកតន្រ្តី យប់មិញ

ប្រភព៖ CNN ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;