តន្ត្រី​ទេសចរណ៍​ទាំង​ប៉ុន្មាន​របស់ Ariana Grande ត្រូវ​បាន​ផ្អាក ក្រោយ​ផ្ទុះ​គ្រាប់​បែក​ព្រឹក​មិញ

  • 2017-05-23 06:51:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Ariana Grande បាន​លុប​ចោល​ការ​ប្រគំតន្ត្រី "Dangerous Woman Tour" របស់​ខ្លួន ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ឡើង​ក្នុង​ទីក្រុង​ឡុងដ៍ នា​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ។ ការ​សម្រេច​ចិត្ត​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រគំតន្ត្រី​របស់ Ariana Grande រង​ការ​បំផ្ទុះ​គ្រាប់​បែក​ពី​សំណាក់​ក្រុម​ភេរវកម្ម កាល​ពី​ព្រឹក​មិញ​នេះ នៅ​ឯ​កីឡដ្ឋាន Manchester Arena ទីក្រុង Manchester ប្រទេស​អង់គ្លេស ដែល​បណ្ដាល​ឲ្យ​មនុស្ស​១៩​នាក់​បាត់បង់​ជីវិត និង​ប្រមាណ​៥០​នាក់​រង​របួស។

ចំណែក​ឯ ការ​ប្រគំ​តន្ត្រី​ដែល​សេសសល់​ដទៃ​របស់​តារា​ស្រី​វ័យ​២៣​ឆ្នាំ​រូប​នេះ​ក៏​ត្រូវ​បាន​ពន្យារ​ពេល​ផង​ដែរ។ ក្រោយ​កើត​ហេតុការណ៍​ដ៏​អាក្រក់​នេះ Grande មិន​បាន​ចេញ​មក​និយាយ​បកស្រាយ​អ្វី​ជា​សាធារណៈ​ឡើយ ប៉ុន្តែ​អ្នក​តំណាង​របស់​នាង​បាន​អះអាង​ថា ពេល​នេះ Grande មាន​សុវត្ថិភាព​ធម្មតា​ទេ៕

ប្រភព៖ MSN ប្រែ​សម្រួល៖ ឈាង.

;