Ariana Grande បង្ហាញ​អារម្មណ៍​លើក​ដំបូង ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ Manchester

  • 2017-05-24 06:27:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​ដ៏​ល្បី​ឈ្មោះ Ariana Grande បាន​ចេញ​មក​និយាយ​បកស្រាយ​ពី​អារម្មណ៍​របស់​ខ្លួន ក្រោយពី​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​អំឡុង​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន នៅ​ទីក្រុង Manchester ប្រទេស​អង់គ្លេស កាលពី​ម្សិលមិញ។

Ariana Grande ចុះ​ពី​លើ​យន្តហោះ វិលត្រឡប់​ទៅ​ដល់​សហរដ្ឋអាមេរិក

តារា​ស្រី​អាមេរិក​រូប​នេះ បាន​និយាយ​ថា រូប​នាង​មាន​ការ​ខូចចិត្ត​យ៉ាង​ខ្លាំង បន្ទាប់ពី​ហេតុការណ៍​ដែល​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ២២​នាក់ និង​រងរបួស ៥៩​នាក់។ រូប​នាង ត្រូវ​បាន​រង់ចាំ​ទទួល​ពី​ក្រុម​គ្រួសារ និង​មិត្ត​ប្រុស​របស់​ខ្លួន បន្ទាប់ពី​រូប​នាង​វិលត្រឡប់​ពី​អង់គ្លេស ទៅ​ដល់​សហរដ្ឋអាមេរិក ១ថ្ងៃ​ក្រោយ​ហេតុការណ៍​ខាងលើ។

Grande និងមិត្តប្រុសរបស់នាង Mac Miller
Grande ត្រូវបានទទួលដោយម្ដាយរបស់នាង និងមិត្តប្រុស

មិត្តរួម​សិល្បៈ​ជា​ច្រើន​រូប បាន​បង្ហោះ​សារ​ជូន​ដល់ Grande ក៏ដូចជា​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​សព​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​នោះ។ ពួកគេ​មាន​ដូចជា Little Mix, Taylor Swift, Harry Styles, Katty Perry, Nicki Minaj និង Liam Gallagher ជាដើម។

គួរ​បញ្ជាក់​ថា ក្រៅពី​សម្ដែង​នៅ​ទីក្រុង​ឡុងដ៍ តារា​ចម្រៀង​វ័យ ២៣​ឆ្នាំ​រូបនេះ គ្រោង​ចូលរួម​ការ​ប្រគំតន្ត្រី​នៅ​ប្រទេស​បែលហ្ស៊ិក ប៉ូឡូញ អាល្លឺម៉ង់ ស្វីស បារាំង ព័រទុយហ្គាល់ អេស្ប៉ាញ អ៊ីតាលី និង​ទ្វីប​អាមេរិក​ខាងត្បូង។ យ៉ាងណាមិញ មិនទាន់​មាន​ការ​បញ្ជាក់ ថា​តើ​ព្រឹត្តិការណ៍​ទាំងនោះ​នឹង​ត្រូវ​រៀបចំ​ឡើង​តាម​ការ​គ្រោង​ទុក ឬ អាច​ពន្យារពេល​នោះ​ទេ៕

ជន​រងគ្រោះ ក្នុង​ហេតុការណ៍បំផ្ទុះ​គ្រាប់បែក

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

;