កម្ពុជា-​ឥណ្ឌា គ្រោង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឥណទាន​ចំនួន​ពីរ

  • 2017-05-24 07:41:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងនោះ ទី​១ គម្រោង​សាងសង់​អភិវឌ្ឍន៍​ធនធាន​ទឹក​ស្ទឹង​ស្វាហាប់ នៅ​ខេត្ត​កំពង់ស្ពឺ មាន​ទឹក​ប្រាក់ ៣៦,៩២​លាន​ដុល្លារ និង​ទី​២ គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​ពី​ស្រុង​សួង ខេត្ត​ត្បូងឃ្មុំ ទៅ​ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង​ដែល​មាន​ទឹកប្រាក់​ឥណទាន​សម្បទាន​ចំនួន ២០​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​កិច្ច​ពិភាក្សា​ការងារ​រវាង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ជាមួយ​លោក Naveen Srivastava ឯក​អគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណ​រដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី២៣ ឧសភា ម្សិលមិញ។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ចកម្ពុជា និងលោក Naveen Srivastava ឯក​អគ្គ​រដ្ឋ​ទូត​ឥណ្ឌា
សូម​បញ្ជាក់​ថា ក្នុង​ក្របខណ្ឌ​ឥណទាន​ឥណ្ឌា ក៏​មាន​គម្រោង​ចំនួន​២ កំពុង​អនុវត្ត​ផង​ដែរ ដោយ​ក្នុង​នោះ ទី​១ គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹក​ស្ទឹង​តាសាល មាន​ឥណទាន​ទឹកប្រាក់​ចំនួន ៣០​លាន​ដុល្លារ និង​ទី​២ គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​ពី​ខេត្ត​ក្រចេះ ដល់​ខេត្ត​ស្ទឹងត្រែង ដើម្បី​បង្កើន​តង់ស្យុង​ឲ្យ​ដល់ ២៣០​គីឡូវ៉ុល សម្រាប់​ជំហាន​ទី​៣ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ៣០​លាន​ដុល្លារ៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;