ធ្លាយ​ចេញ​វីដេអូ​បង្ហាញ​ពី​អេក្រង់​ខាង​មុខ​របស់ Galaxy Note 8

  • 2017-05-26 01:48:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ការ​បង្ហាញ​វត្តមាន​របស់ Galaxy S8 និង S8 Plus ក្រុមហ៊ុន Samsung ត្រូវ​គេ​រំពឹង​ថា នឹង​ត្រៀម​ចេញ​កំពូល​ស្មាតហ្វូន​ត្រកូល Note នា​ពេល​ឆាប់ៗ​ខាង​មុខ​ក្នុង​អំឡុង​ឆមាស​ទី​៣ ឆ្នាំ​២០១៧​នេះ។ បច្ចុប្បន្ន ស៊េរី S របស់ Samsung មាន​ការ​ពង្រីក​ទំហំ​អេក្រង់​ធំ​ជាង​មុន។ ដូច្នេះ​ហើយ​ទើប​គេ​សន្និដ្ឋាន​ថា ស៊េរី Note ជំនាន់​ថ្មី​ក៏​នឹង​មាន​ទំហំ​ធំ​ជាង​មុន​ផង​ដែរ។

តាម​រយៈ​វីដេអូ​ដែល​លេច​ធ្លាយ​ថ្មីៗ​នេះ បាន​បង្ហាញ​ថា Galaxy Note 8 នឹង​អាច​បំពាក់​អេក្រង់​ទំហំ​ធំ​ជាង​មុន​ដល់​ទៅ ៦,៣​អ៊ីញ ដែល​ស៊េរី​មុន​គឺ Note 7 មាន​ទំហំ​ត្រឹម​តែ ៥,៧​អ៊ីញ​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ Note 8 នឹង​រក្សា​រូបរាង​នៅ​ដដែល ដោយ​ពុំ​បាន​ផ្លាស់​ប្ដូរ​ទៅ​ជា​អេក្រង់​កោង​ដូច​ស៊េរី S នោះ​ឡើយ៕

ប្រភព៖ Ubergizmo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;