Ronaldo បង្ហាញ​ពី​ទំនាក់​ទំនង​ផ្លូវ​ការ​ជាមួយ​មិត្ត​ស្រី​នៅ​លើ Instagram

  • 2017-05-26 02:22:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​ស្រឡាញ់​គ្នា​បាន​មួយ​ឆ្នាំ កីឡាករ​បាល់​ទាត់​ដ៏​ល្បី Cristiano Ronaldo បាន​បង្ហោះ​រូបថត​បង្ហាញ​មុខ​មិត្ត​ស្រី​នាង Georgina Rodriguez ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម Instagram។ សម្រាប់​ការ​បង្ហោះ​នេះ Ronaldo មិន​បាន​សរសេរ​អ្វី​ពិសេស​ឡើយ ដោយ​គ្រាន់​តែ​ដាក់​រូប​បេះដូង​មួយ​ប៉ុណ្ណោះ។ នៅ​ក្នុង​រូប គេ​សង្កេត​ឃើញ​ថា តារា​ម៉ូដែល Georgina កំពុង​ពាក់​រ៉ូប​ខ្លី​ពណ៌​លឿង ខណៈ Ronaldo វិញ​ស្លៀក​ខោ​វែង​ពាក់​ប្រផេះ និង​អាវ​យឺត​ពណ៌​ស ហើយ​កំពុង​ដាក់​ដៃ​ម្ខាង​ឱប​ពោះ​មិត្ត​ស្រី​របស់​ខ្លួន។

កីឡាករ​របស់​ក្រុម Real Madrid រូប​នេះ បាន​ជួប​មិត្ត​ស្រី​វ័យ​២២​ឆ្នាំ នៅ​ឯ​រដ្ឋធានី Madrid ប្រទេស​អេស្ប៉ាញ កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១៦ ហើយ​ក៏​បាន​ផ្ដើម​ស្នេហ៍​នឹង​គ្នា​តែម្ដង​ចាប់​ពី​ពេល​នោះ​មក។ នៅ​ខែ​មករា ឆ្នាំ​២០១៧ Georgina Rodriguez បាន​បង្ហាញ​មុខ​អបអរ​សាទរ Ronaldo នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​របស់ FIFA ហើយ​បាន​បង្ហោះ​រូប​ជាច្រើន​សន្លឹក​ជាមួយ​មិត្ត​ប្រុស និង​កូន​ប្រុស​របស់ Ronaldo៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;