រដ្ឋមន្ត្រី​កសិកម្ម សង្ឃឹម​ថា​កម្ពុជា​អាច​នាំ​អង្ករ​ចេញ​បាន ៦០ម៉ឺន​តោន​ឆ្នាំនេះ

  • 2017-05-26 07:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា កម្ពុជា​សង្ឃឹម​ថា​នឹង​អាច​នាំចេញ​អង្ករ ទៅ​ក្រៅ​ប្រទេស​បាន ៦០ម៉ឺន​តោន នៅ​ដំណាច់​ឆ្នាំ២០១៧នេះ។

លោក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃទី២៦ ខែ​ឧសភា​នេះ​ថា រយៈពេល ៤ខែ​ដើម​ឆ្នាំនេះ កម្ពុជា​បាន​សម្រេច​នាំ​អង្ករ​ចេញ​ចំនួន ២១ម៉ឺន២ពាន់​តោន ហើយ​លោក​សង្ឃឹម​ថា នឹង​សម្រេច​បាន​ប្រមាណ​ជា ៦០ម៉ឺន​តោន នៅ​ដំណាច់​ឆ្នាំ២០១៧។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា «យើង​នៅ​មាន​សង្ឃឹម​លើទីផ្សារ​ដែល​គេ​ធ្លាប់​បាន​បញ្ជា​ទិញ​កាល​ពី​ឆ្នាំ​កន្លង​ទៅ បូក​រួម​​កូតា​ការ​នាំ​ចេញ​អង្ករ​ទៅ​ចិន ចំនួន ២០ម៉ឺនតោន​ (លើស​ឆ្នាំ​មុន ១០តោន)»៕

លោកវេង សាខុន រដ្ឋមន្រ្ដី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;