Ariana Grande ត្រឡប់​ទៅ​ទីក្រុង​ដែល​ត្រូវ​បំផ្ទុះ​គ្រាប់​បែក ក្នុង​ការ​ប្រគំតន្ត្រី​ពិសេស​មួយ

  • 2017-05-27 04:23:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​អាមេរិក Ariana Grande បាន​ប្រកាស​ថា នាង​នឹង​ធ្វើដំណើរ​ត្រឡប់​ទៅ​កាន់​ទីក្រុង Manchester ប្រទេស​អង់គ្លេស សាជាថ្មី ដើម្បី​រៀបចំ​ការ​ប្រគំតន្ត្រី​ស្វែងរក​មូលនិធិ (Benefit Concert) ក្រោយ​ពី​ការ​វាយ​ប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក កាល​ដើម​សប្ដាហ៍​នេះ។

តារា​ចម្រៀង​វ័យ ២៣ឆ្នាំ​ដដែល បាន​ឲ្យដឹង​ថា ព្រឹត្តិការណ៍​នេះ​គឺ​ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ និង​រៃ​អង្គាស​ប្រាក់​សម្រាប់​ជនរងគ្រោះ​ដែល​របួស ៦០​នាក់ និង​គ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់​ទាំង ២២​នាក់​ក្នុង​ហេតុការណ៍​ខាងលើ។ នាង​បាន​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ខ្លួន​នឹង​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ការ​ប្រគំតន្ត្រី​របស់​នាង បន្ទាប់ពី​អ្វីៗ​ត្រូវ​បាន​ឯកភាព​គ្នា​រួចរាល់​។

គួរ​បញ្ជាក់​ថា ក្នុង​យុទ្ធនាការ​ស្វែងរក​មូលនិធិ​តាម​អនឡាញ​មួយ ដែល Grande បាន​ចែក​រំលែក ឈ្មោះ Just Giving មាន​អ្នក​ចូលរួម​បរិច្ចាគ​ជា​ទឹកប្រាក់​សរុប​បាន​ចំនួន​ជាង ២​លាន​ដុល្លារ​ហើយ ​រហូត​មក​ទល់​ពេល​នេះ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ លាភ.

;