Totti ចូល​និវត្តន៍​ជា​ផ្លូវការ ខណៈ Roma បញ្ចប់​រដូវ​កាល​ជាមួយ​ជ័យជម្នះ

  • 2017-05-29 01:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ Francesco Totti បាន​ប្រកាស​ចូល​និវត្តន៍​ជា​ផ្លូវការ​នៅ​ក្នុង​ការ​ថ្លែង​ចុងក្រោយ លាយឡំ​ជាមួយ​ទឹកភ្នែក​នៅ​ក្នុង​ទឹកដី Roma បន្ទាប់ពី​រូបគេ​បាន​រួមរស់​ និង​លេង​ជាមួយ​ក្លឹប​នេះ​អស់​រយៈ​ពេល​២៥​ឆ្នាំ។

Totti លើកលេខ១០ តំណាងឲ្យលេងអាវរបស់ខ្លួននៅ Roma
វីរបុរស​វ័យ ៤០​ឆ្នាំ ដែល​រក​គ្រាប់​បាល់​នៅ Roma បាន​ចំនួន ៣០៧​គ្រាប់​ក្នុង ៧៨៦​ប្រកួត​រូបនេះ ត្រូវ​បាន​ប្ដូរ​ចូល​ក្នុង​នាទី ៥៤ ពី​កៅ​អី​បម្រុង ដែល​ជា​ការ​បង្ហាញ​ខ្លួន​លើក​ចុងក្រោយ​នៅ Roma ក្នុង​ការ​ប្រកួត​ទល់នឹង​ក្រុម Genoa។
Totti ប្ដូរចូលនាទី ៥៤ ជំនួស Salah

ក្រោយ​ការ​ប្រកាស​ចូលនិវត្តន៍ Totti ត្រូវ​រំពឹងថា​នឹង​ក្លាយជា​ថ្នាក់ដឹកនាំ​ម្នាក់​នៅ Roma ឬ អាច​បន្ត​លេង​នៅ​ក្លឹប​ណា​មួយ​ផ្សេង​ទៀត។

ជ័យជម្នះ ៣-២ របស់ Roma លើ Genoa បាន​ធ្វើឲ្យ​ក្រុម​នេះ​បញ្ចប់​រដូវ​កាល​ក្នុង​ចំណាត់​ថ្នាក់​លេខ២ លីគ Serie A របស់​អ៊ីតាលី និង​ទទួល​បាន​កៅអី​ទៅ​វគ្គ​ចែក​ពូល ពាន​រង្វាន់ UEFA Champions League នា​រដូវ​កាល​ក្រោយ​ផង​ដែរ៕

សកម្មភាពរបស់ Totti លើទីលាន ពេលប្រកួតជាមួយ Genoa
អ្នកគាំទ្រ Roma លើកបដាដើម្បីអរគុណដល់ Totti

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;