អាមេរិក សរសើរ​ពី​វីរភាព​របស់​កងកម្លាំង​កម្ពុជា ដែល​ថែ​រក្សា​សន្តិភាព​នៅ​បរទេស

  • 2017-05-29 06:49:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី​២៩ឧសភា​នេះ ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា បាន​សម្តែង​ការ​អបអរ​សាទរ ចំពោះ​ទឹកចិត្ត​មោះមុត និង​ភាព​ក្លាហាន​របស់​កង​កម្លាំង​កម្ពុជា ដែល​កំពុង​ធ្វើការ​ដើម្បី​ឱ្យមាន​សន្តិភាព និង​ស្ថិរភាព នៅក្នុង​ប្រទេស​រងគ្រោះ​ដោយសារ​សង្គ្រាម។ ការ​លើកឡើង​នេះ ធ្វើឡើង​ក្នុង​ទិវា​អន្តរជាតិ​នៃ​អ្នក​ថែរក្សា​សន្តិភាព​របស់ UN ថ្ងៃទី​២៩​ឧសភា។

អាមេរិក បន្ត​ថា តាំងពី​ឆ្នាំ ២០០៥ មក កង​យោធពល​ខេមរភូមិន្ទ​បាន​បញ្ជូន​ទាហាន​ចំនួន​ជាង ៣ពាន់​នាក់ ឱ្យ​ធ្វើជា​អ្នក​ថែរក្សា​សន្តិភាព នៅតាម​តំបន់ ដូចជា​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង ប្រទេស​ម៉ាលី និង​ប្រទេស​លីបង់។ អាមេរិក ក៏បាន​រំលឹក​ពីការ​ពលី​ជីវិត​របស់​ទាហាន​កម្ពុជា ៤​រូប ក្នុងពេល​បំពេញ​បេសកកម្ម​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ផងដែរ។

សហរដ្ឋ​អាមេរិក គាំទ្រ​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ហ្វឹកហ្វឺន។ កាលពី​ពេលថ្មីៗ​នេះ ទាហាន​មកពីឆ្មាំ​ជាតិក្នុងរដ្ឋ Idaho បានធ្វើ​ដំណើរ មកខេត្ត​កំពង់ឆ្នាំង ដើម្បី​បង្រៀន​ជំនាញ​ជា​មូលដ្ឋាន​ផ្នែកពេទ្យ និង​បច្ចេកទេស​ក្នុងការ​ឆែកឆេ​រថយន្ត ដល់​កង​កម្លាំង​ផងដែរ៕

កងទ័ពអាមេរិក បង្វឹកដល់កងកម្លាំងកម្ពុជា

អត្ថបទ៖ សំភី

អត្ថបទថ្មី
;