ថៃ ហាមមិន​ឱ្យ​ភ្ញៀវ​បរទេស​ចូលក្រុង​បាងកក នៅថ្ងៃ​ថ្វាយ​ព្រះភ្លើង​ព្រះសព ភូមិបុល អាឌុលយ៉ាដេត

  • 2017-05-29 09:11:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ទេសចរណ៍​ថៃ នឹងចេញ​សេចក្តី​ប្រកាស​រំលឹក​ដល់​ភ្ញៀវ​បរទេស ដែលនឹង​ចូលមក​ប្រទេស​ក្នុង​អំឡុង​ខែ​តុលា អំពី​ការ​ហាមឃាត់​មិនឱ្យ​ចូលក្រុង​បាងកក នៅថ្ងៃ​ថ្វាយ​ព្រះភ្លើង​ព្រះ​សព ភូមិបុល អាឌុល យ៉ាដេត។ ពិធី​នេះ នឹង​ធ្វើឡើង​ពីថ្ងៃ​ទី២៥-២៩ តុលា ២០១៧។

ភ្ញៀវបរទេស ចូលទស្សនារាជវាំង នៅក្រុងបាងកក
រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ថៃ លោក Kobkarn Wattanavrangul បាន​និយាយ​ថា ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​នៅក្រុង​បាងកក ភ្ញៀវ​ទេសចរ​បរទេស ត្រូវ​ស្ថិតនៅ​ខាងក្រៅ​ក្រុង ក្នុង​អំឡុងពេល​ប្រារព្ធ​ពិធី​នេះ៕

ប្រភព៖ The Nation ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;