ផឹកកាហ្វេអាចជួយកាត់បន្ថយជំងឺមហារីកម៉្យាង
- 2017-05-30 07:34:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផឹកកាហ្វេអាចជួយកាត់បន្ថយជំងឺមហារីកម៉្យាង
ចន្លោះមិនឃើញ
អ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Southhampton និង Edinburgh របស់អង់គ្លេស បានឲ្យដឹងថា ការពិសាកាហ្វេក្នុងកម្រិតមធ្យម ពិតជាអាចជួយកាត់បន្ថយអត្រាកើតជំងឺមហារីកថ្លើមបានប្រាកដមែន។ នេះបើយោងតាមទិន្នន័យស្រាវជ្រាវទាំង២៦ របស់ពួកគេ ដែលពិសោធទៅលើមនុស្សប្រមាណ ២,២៥លាននាក់។
ប្រសិនបើអ្នកផឹកកាហ្វេ១កែវក្នុង១ថ្ងៃ នោះអត្រាកើតជំងឺមហារីកថ្លើមនឹងត្រូវកាត់បន្ថយ ២០% ហើយបើបាន២កែវ អាចកាត់បន្ថយដល់ ៣៥%។ បន្ថែមពីនេះ អ្នកដែលផឹកកាហ្វេរហូតដល់៥កែវក្នុង១ថ្ងៃ នោះវានឹងអាចកាត់បន្ថយបានដល់ពាក់កណ្ដាលឯណោះ។ យ៉ាងណាមិញ ការទទួលទាន១ថ្ងៃលើសពី៥កែវ មិនទាន់ត្រូវបានស្រាវជ្រាវនៅឡើយទេ ហើយក៏មិនប្រាកដថា វាអាចជួយកាត់បន្ថយអត្រាកើតជំងឺមហារីកថ្លើមបានដែរ។
សូមបញ្ជាក់ថា មានការអះអាងជាច្រើនអំពីអត្ថប្រយោជន៍កាហ្វេចំពោះសុខភាពមនុស្ស ក៏ប៉ុន្តែមិនទាន់ការសិក្សាច្បាស់លាស់ទេទៅលើបរិមាណកាហ្វេដែលមនុស្សគួរពិសាក្នុង១ថ្ងៃ៕