យុវជនឆ្នើមការពារជាតិ ៣រូប ជាប់ U18 ជម្រើសជាតិកម្ពុជា
- 2017-06-05 04:40:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនឆ្នើមការពារជាតិ ៣រូប ជាប់ U18 ជម្រើសជាតិកម្ពុជា
ចន្លោះមិនឃើញ
យោងតាមការប្រកាសរបស់ក្លឹបបាល់ទាត់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃចន្ទនេះបានឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញនូវលិខិតមួយកាលពីពេលថ្មីៗកន្លងទៅ អំពីការប្រកាសកោះហៅកីឡាករយុវជនរបស់ខ្លួនចំនួន ៣រូប ឲ្យចូលរួមក្រុមជម្រើសជាតិអាយុក្រោម ១៨ឆ្នាំ។
កីឡាករទាំង ៣រូបគឺ ថៃ ភក្ដី ប្រាក់ សុខ និង ណារ៉ុង កក្កដា នឹងចូលរួមជាមួយក្រុម U18 កម្ពុជា ដើម្បីត្រៀមសម្រាប់ពានរង្វាន់យុវជនប្រចាំតំបន់អាស៊ានអាយុក្រោម ១៨ឆ្នាំ (AFF U18 Championship 2017) នៅប្រទេសមីយ៉ាន់ម៉ា អំឡុងខែកញ្ញាខាងមុខ។
ការប្រមូលផ្ដុំហ្វឹកហាត់ ចាប់ផ្ដើមពីថ្ងៃទី៨ ខែមិថុនា រហូតដល់ចុងខែសីហា ឆ្នាំ២០១៧ ដោយការហ្វឹកហាត់នឹងធ្វើនៅក្នុងប្រទេស និងក្រៅប្រទេស នៅហុងកុង៕