CR7 ទម្លាយ​មូលហេតុ​កាត់​សក់​ស្ទើរ​តែ​ត្រងោល

  • 2017-06-06 00:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ឬ រហស្ស​នាម CR7 បាន​បង្ហើប​ពី​ការ​ប្ដូរ​ម៉ូដ​សក់ ដែល​មើល​ទៅ​ស្ទើរតែ​ត្រងោល​ ថា គឺ​ជា​ការ​សន្យា​មួយ​របស់​គេ មុន​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League 2017 ដែល Real Madrid បាន​ក្លាយជា​ម្ចាស់​ជើងឯក ក្រោយ​បំបាក់​ក្រុម Juventus ក្នុង​លទ្ធផល ១-៤ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

Ronaldo មុនកាត់សក់ ពេលប៉ះ Juventus
Ronaldo ក្រោយកាត់សក់ ពេលឈ្នះពាន Champions League លើកទី១២ ជាមួយ Real Madrid

កីឡាករ​ដែល​មាន​ប្រភព​មកពី​ប្រទេស​ព័រទុយហ្គាល់​រូប​នេះ​បាន​ប្រាប់​ដល់​ប៉ុស្តិ៍​ទូរទស្សន៍ Real Madrid Tvថា៖ «វា​គឺ​ជា​ការ​សន្យា​មួយ។ ខ្ញុំ​បាន​សន្យា​ថា បើ​សិន​ជា​ពួក​យើង​ឈ្នះ Champions League ហើយ​ខ្ញុំ​អាច​ស៊ុត​បញ្ចូល​ទី១​គ្រាប់។ ខ្ញុំ​នឹង​ធ្វើ​វា (កាត់​សក់​ខ្លី)»។

នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ម្ចាស់​ពាន​រង្វាន់ Ballon d'Or ចំនួន ៤​លើក​រូប​នេះ បាន​លេង​ម៉ូដ​សក់​ដូច្នេះ។ តាំងពី​ចាប់ផ្ដើម​លេង​បាល់ទាត់​រហូត​ដល់​ថ្ងៃ​ប្រកួត​ជាមួយ Juventus នោះ រូបគេ​តែងតែ​លេង​ម៉ូដ​សក់​ធម្មតា ពោល​គឺ​សក់​វែង មិន​ខ្លី​ពេក​នោះ​ទេ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;