គ្មាន​ឡើយ​មុខងារ Fingerprint នៅ​លើ​កញ្ចក់​អេក្រង់ Note 8 ព្រោះ​តែ...

  • 2017-06-09 03:46:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Galaxy S8 និង S8+ បច្ចុប្បន្ន​គឺ​ជា​ស្មាតហ្វូន​កំពូល​របស់ Samsung ដែល​កំពុង​ទទួល​បាន​ចាប់​អារម្មណ៍​ខ្លាំង ដោយ​សារ​តែ​រូបរាង​ដ៏​ទាក់ទាញ និង​មុខងារ​ពិសេស​ថ្មី​ប្លែក​ជា​ច្រើន។ យ៉ាង​ណា​មិញ មាន​ការ​ផ្លាស់ប្ដូរ​មួយ​ដែល​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន គិត​ថា ជា​រឿង​មិន​ល្អ ព្រោះ​ថា S8 /S8+ បាន​ប្ដូរ​កន្លែង​ស្កេន​ម្រាម​ដៃ (Fingerprint) ទៅ​ដាក់​នៅ​តួ​ខាង​ក្រោយ​ទូរសព្ទ​វិញ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​គាំទ្រ Samsung នៅ​មិន​ទាន់​អស់​សង្ឃឹម​ឡើយ ដោយសារ​តែ​កន្លង​មក​មាន​ព័ត៌មាន​លេចឮ​ថា Galaxy Note 8 គ្រោង​ចេញ​ឆាប់ៗ​នេះ នឹង​មាន​បំពាក់​មុខងារ​ស្កេន​ម្រាម​ដៃ នៅ​លើ​ផ្ទៃ​អេក្រង់​ផ្ទាល់​តែ​ម្ដង ដែល​ជា​ការ​ផ្លាស់ប្ដូរ​ដ៏​ថ្មី និង​ទំនើប​មួយ​មិន​ធ្លាប់​មាន។

រូបភាព​បែក​ធ្លាយ​ពី​រូបរាង Note 8
ដំណឹង​ល្អ​នេះ ត្រូវ​បាន​បំផ្លាញ​ចោល ក៏​ព្រោះ​តែ Samsung បាន​ប្រកាស​ថ្មីៗ​នេះ​ថា នឹង​គ្មាន​ឡើយ​នូវ​ការ​ស្កេន​ម្រាម​ដៃ​លើ​កញ្ចក់​អេក្រង់ Note 8។ មូលហេតុ​ដោយសារ​តែ​ការ​ព្យាយាម​បំពាក់​បច្ចេកវិទ្យា​នេះ​នៅ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ ពោល​គឺ​​នៅ​ជួប​ប្រទះ​នឹង​បញ្ហា​បច្ចេកទេស។ បន្ថែម​ពី​នេះ Samsung បាន​អះអាង​ថា ខ្លួន​នឹង​បន្ត​ស្រាវជ្រាវ​ទៀត ដោយ​មាន​ការ​សហការ​ជាមួយ​ក្រុមហ៊ុន CrucialTec ដែល​​មាន​ជំនាញ​លើ​ផ្នែក​នេះ៕

ប្រភព៖ Sammobile ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;