Galaxy Note 8 អាចនឹងបំពាក់បន្ទះឈីបស៊េរីថ្មីបំផុត Snapdragon 836?
- 2017-06-12 03:49:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy Note 8 អាចនឹងបំពាក់បន្ទះឈីបស៊េរីថ្មីបំផុត Snapdragon 836?
ចន្លោះមិនឃើញ
ក្រុមហ៊ុន Qualcomm បច្ចុប្បន្នត្រូវគេអះអាងថា កំពុងសម្ងំផលិតបន្ទះឈីបស៊េរីថ្មីបំផុតគឺ Snapdragon 836 ដែលជាការវិវឌ្ឍពី Snapdragon 835។ ទន្ទឹមនឹងនេះ ក៏មានការបែកធ្លាយព័ត៌មានថា Galaxy Note 8 របស់ Samsung នឹងមានឱកាសបានបំពាក់ Snapdragon 836 មុនដំបូងគេ។ Snapdragon 836 មានល្បឿន CPU 2.5GHz ខណៈ Snapdragon 835 មានត្រឹម 2.45GHz។
បន្ទាប់ពី Note 8 បន្ទះឈីប Snapdragon 836 នឹងមានវត្តមានផងដែរនៅលើ LG V30 និងជំនាន់ថ្មីរបស់ Google Pixel។ សូមបញ្ជាក់ថា Qualcomm តែងតែបង្កើតឈីបថ្មី ដែលមានលក្ខណៈខុសគ្នាបន្តិចបន្តួចរវាងឈីបផលិតនៅជំនាន់តែមួយ។ តួយ៉ាង កាលពីឆ្នាំមុន Qualcomm បានចេញបន្ទះឈីប២ស៊េរីគឺ Snapdgraon 820 និង Snapdragon 821៕