អ៊ីរ៉ង់ បាញ់​មីស៊ីល​ចូល​ប្រទេស​ដទៃ ជាលើក​ដំបូង

  • 2017-06-19 07:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោធា​អ៊ីរ៉ង់ ឱ្យដឹង​កាលពី​ថ្ងៃទី១៨​មិថុនា​ថា ខ្លួនបាន​បាញ់​មីស៊ីល​ជាច្រើន​គ្រាប់​ចេញពី​ខេត្ត Kermanshah ភាគ​ខាងលិច​អ៊ីរ៉ង់ ចូលក្នុង​ភាគខាងកើត​ប្រទេស​ស៊ីរី សំដៅ​ទៅលើ​ក្រុម IS។ ការវាយ​ប្រហារ​នេះ គឺ​ដើម្បី​សងសឹក ក្រោយ​ពេល​ក្រុម​ភេរវកម្ម​នេះ បានវាយ​ប្រហារ​សភា​ក្នុង​ទីក្រុង​តេរ៉ង់ កាលពី​ថ្ងៃទី​៧​មិថុនា។

នេះគឺ​ជា​លើក​ដំបូង​ហើយ ដែល​អ៊ីរ៉ង់ បានបាញ់​មីស៊ីល​ដាក់​ប្រទេស​ដទៃ ក្នុង​រយៈពេល​ជាង ៣០ឆ្នាំ​មកនេះ។ វា​ក៏បាន​បង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​របស់​អ៊ីរ៉ង់ ក្នុងការ​ជួយ​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី ដើម្បី​កម្ទេច​ក្រុម IS៕

ប្រភព៖ CNN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;