ព្រះខ័ន​រាជ មាន​ពិន្ទុ​ខ្ពស់​ជាងគេ តែ​ភ្នំពេញ​ក្រោន ស៊ុត​បញ្ចូល​ទីច្រើន​ជាងគេ

  • 2017-06-19 08:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតត្រឹម​សប្តាហ៍​ទី១៣ ក្លឹប​ព្រះខ័នរាជ​ស្វាយរៀង នៅតែ​បន្ត​ស្ថិតនៅ​លើ​កំពូល​តារាង​នៃ​លីគ​កំពូល​កម្ពុជា​ដដែល ដោយមាន ២៨​ពិន្ទុ។ ក្រសួង​ការពារ​ជាតិ កំពុង​តែដេញ​ប្រកៀក​ប្រកិត​ព្រះ​ខ័នរាជ ដោយមាន ២៧​ពិន្ទុ និង​ណាហ្គាវើល លេខ​៣ មាន ២៥​ពិន្ទុ។

ទោះជា​យ៉ាងណា ភ្នំពេញ​ក្រោន ដែល​ស្ថិតនៅ​លេខ៤ មាន ២៤​ពិន្ទុ​នោះ បានស៊ុត​បញ្ចូលទី​គូប្រកួត​ច្រើន​ជាងគេ គឺ ៤១​គ្រាប់ ជាពិសេស​ក្រោយ​យកឈ្នះ​ស៊ីម៉ាក់ ១១-០ កាលពី​យប់មិញ ខណៈ​ព្រះខ័នរាជ​ បាន​ស៊ុត​ចូល​ត្រឹម ៣៥​គ្រាប់។

ចំណែក​ក្លឹប​ដែល​ស្ថិតនៅ​បាត​តារាង គឺ គីរីវង់​សុខសែនជ័យ មានតែ ២ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​ប្រកួត​បាន​ចំនួន ១៣ប្រកួត​កន្លងមក៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;