បំផ្ទុះ​គ្រាប់​បែក​នៅ​អាហ្វហ្គានីស្ថាន ស្លាប់​និងរបួសជិត ៨០នាក់

  • 2017-06-22 09:06:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​អ្នក​នាំ​ពាក្យ​អភិបាល​ខេត្ត Helmand នៅ​ប្រទេស​អាហ្វហ្គានីស្ថាន បាន​ឲ្យដឹង​ថា មនុស្ស ៧នាក់​បាន​ស្លាប់ និង​ជាង ៥០​នាក់​ផ្សេង​ទៀត បាន​រង​របួស ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​មួយ​គ្រឿង នៅ​ក្បែរ​ធនាគារ នៅ​ទីក្រុង Lashkar Gah នៅ​ថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ​២០១៧​នេះ។

លោក Omar Zwak បាន​ឲ្យដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នា​ម៉ោង​ប្រមាណ​ជា ១២ ​ថ្ងៃត្រង់ (ម៉ោង​ក្នុង​ស្រុក)។ ជន​រងគ្រោះ មាន​ទាំង​ជន​ស៊ីវិល និង​មន្ត្រី​យោធា។

ការ​បំផ្ទុះ បាន​បង្ក​ឡើង ខណៈ​មនុស្សម្នា​កំពុង​ប្រមូល​ផ្ដុំ​នៅ​ខាង​ក្រៅ​ធនាគារ ដើម្បី​រង់ចាំ​ដក​ប្រាក់​បៀវត្សរ៍។

សូម​បញ្ជាក់​ថា ទីក្រុង Lashkar Gah មាន​ចម្ងាយ​ប្រហែល ៥៥០ ​គីឡូម៉ែត្រ​ពី​រដ្ឋធានី​កាប៊ុល។ មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ក្រុម​ណា​មួយ​អះអាង​ថា​ខ្លួន​ជា​អ្នក​បង្ក​នោះ​ទេ៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;