គ្រាប់​ផ្លោង​ជិត​៣០០​គ្រាប់ ត្រូវ​ពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ស្រុក​សំឡូត

  • 2017-06-26 01:40:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាវុធ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាច្រើន​ប្រភេទ ដែល​គិត​ចាប់​ពី​គ្រាប់​បែក​ដៃ​រហូត​ដល់​គ្រាប់​ផ្លោង​ធុន​៨២​មិល្លីម៉ែត្រ ចំនួន ២៦១​គ្រាប់ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ប្រទះឃើញ នៅ​ក្នុង​រណ្ដៅ​មួយ​កន្លែង ខណៈ​ដែល​ពួកគាត់​កាប់គាស់ និង​ជីក​ដី​ដើម្បី​ដាំ​បង្គោល​ម្រេច កាល​ពី​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​២០១៧។

ហេតុការណ៍​នេះ កើត​ឡើង​នៅ​ក្នុង​ភូមិ​ស៊ុង​១ ឃុំ​ស៊ុង ស្រុក​សំឡូត ខេត្ត​បាត់ដំបង។ សមត្ថកិច្ច​មូលដ្ឋាន បាន​អះអាង​ថា គ្រាប់​ទាំង​អស់​នេះ នៅ​មាន​គុណភាព អាច​សម្លាប់​មនុស្ស​បាន ដូច្នេះ​បច្ចុប្បន្ន​កម្លាំង​កំពុង​ទាក់ទង​ទៅ​អង្គភាព​ស៊ីម៉ាក់ ដើម្បី​ឲ្យ​មក​ទទួល​យក​ទៅ​រក្សា​ទុក និង​ចាត់ការ​តាម​ជំនាញ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;